ក្រុមហ៊ុន Nokia របស់ហ្វាំងឡង់​ បានចុះកិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​វៀតណាម ដើម្បីដំឡើង​ឧបករណ៍ 5G ចំនួន ២៥០០ទីតាំង នៅ ២២ខេត្ត​នៃ​ប្រទេសវៀតណាម នៅឆ្នាំនេះ ។

សារព័ត៌មានវៀតណាម ផ្សាយថា កិច្ចព្រមព្រៀងនេះ គឺដើម្បីគាំទ្រ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ 5G របស់​ក្រុមហ៊ុនវៀតណាម ព្រមទាំង​ការធ្វើ​បរិវត្តកម្ម​ឌីជីថល និង​ទំនើប​កម្ម​ហេដ្ឋា​រចនាសម្ព័ន្ធ 4G ។

កាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន Nokia បានប្រកាសថា ខ្លួន​បាននិងកំពុង​ផលិត​ឧបករណ៍ 5G នៅ​ឯ​រោងចក្រ​របស់​ក្រុមហ៊ុន Foxconn នៅភាគខាងជើង​នៃប្រទេសវៀតណាម សម្រាប់​ប្រើប្រាស់​នៅក្នុង​ទីផ្សារ​វៀតណាម និង​ទីផ្សារ​ប្រទេស​ជិតខាង​វៀតណាម ។

ក្រុមហ៊ុន Nokia និយាយថា ការដំឡើង​ប្រព័ន្ធ​និង​ឧបករណ៍ 5G នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំនេះ ប៉ុន្តែ ក្រុមហ៊ុន​មិនបាន​បញ្ជាក់ពី​ពេលវេលា​​ជាក់លាក់​ណាមួយ​នោះឡើយ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version