បើនិយាយពីវិស័យទេសចរណ៍ ថៃស្ថិតក្នុងចំណោមប្រទេសនាំមុខគេ​ក្នុងការទាក់ទាញទេសចរ​បរទេស​បានច្រើនជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ ។

ជាក់ស្ដែង គ្រាន់តែទីក្រុងប៉ាតាយ៉ាមួយ​របស់​ថៃ ក្នុង​ពេល​ ៦ខែ ដើមឆ្នាំ២០២៤នេះ ទទួលបានភ្ញៀវទេសចរ​ ជាង ១២លាននាក់ ដែលចំនួននេះ កើនលើស​ចំនួន​នៅមុន​ការផ្ទុះជំងឺកូវីដ១៩ទៅទៀត ។

អាជ្ញាធរ​ទេសចរណ៍ថៃ និយាយថា ក្នុងចំណោម​ទេសចរ​ ១២លាន ៦៩ម៉ឺន​នាក់ ដែលមកទស្សនាខេត្តឆុនប៊ុរី និងទីក្រុងប៉ាតាយ៉ា ពីខែមករា ដល់ខែមិថុនា ៧លាន ២សែននាក់ ជាជនជាតិថៃ និងជិត ៥លាន ៥សែននាក់ទៀត ជា​ទេសចរ​បរទេស ។

ប៉ាតាយ៉ា ជាទីក្រុងធំបំផុតទីពីរ​នៅក្នុងខេត្តឆុនប៊ុរី និងជាក្រុងធំបំផុតទី៨ នៅក្នុង​ប្រទេសថៃ ។

ទោះបីមានភ្ញៀវទេសចរ​ទៅលេងច្រើនក្ដី ប៉ាតាយ៉ាមានឈ្មោះមិនសូវល្អ​ទេ ដោយល្បីខាង​ទេសចរផ្លូវភេទ និងល្បែងស៊ីសង ។

ប៉ុន្តែ ក្រៅពីនេះ ទីក្រុងប៉ាតាយ៉ា មានភាពទាក់ទាញចំពោះភ្ញៀវទេសចរ​ដោយសារវានៅជិត​ទីក្រុងបាងកក ពោលគឺជិះឡានត្រឹមតែ ២ម៉ោង មាន​ឆ្នេរវែង មានវត្តអារ៉ាមព្រះពុទ្ធសាសនា និង​ការកម្សាន្តនៅពេលរាត្រីមានភាពរស់រវើកខ្លាំង ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version