សាលារៀនមួយចំនួន​នៅក្នុងទីក្រុង​ហូជីមិញ​គ្រោង​ដាក់បញ្ចូល​ភាសាអង់គ្លេស​ជាភាសាទីពីរ នៅក្នុង​កម្មវិធីសិក្សារបស់ខ្លួន ជាផ្នែក​នៃ​កម្មវិធីសាកល្បង​មួយ ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មានវៀតណាម ។

នាយកដ្ឋាន​អប់រំ​និង​បណ្ដុះបណ្ដាល​ បាន​និយាយថា ភាសាបរទេស​ ជាពិសេស ភាសាអង់គ្លេសគឺសំខាន់ចាំបាច់ណាស់​សម្រាប់សិស្ស​ដើម្បីដឹកនាំជីវិតរបស់ពួកគេ​ឱ្យ​មានប្រសិទ្ធភាព ។

ស្របពេលជាមួយគ្នានេះ ចាប់ពីឆ្នាំ២០២៥​ទៅ ភាសាអង់គ្លេស​នឹង​លែង​ជា​មុខវិជ្ជា​ប្រឡង​សម្រាប់​ការបញ្ចប់​ថ្នាក់វិទ្យាល័យ​ទៀត​ហើយ ។

នៅមុននេះ ការិយាល័យ​នយោបាយរបស់បក្សកុំម្មុយនិស្តិ​វៀតណាម បាន​អំពាវនាវ​ឱ្យ​ស្ថាប័នរដ្ឋគ្រប់ជាន់ថ្នាក់​ ធ្វើយ៉ាងណាដាក់​បញ្ចូលភាសាអង់គ្លេស​ជា​ភាសាទីពីរ​នៅក្នុង​កម្មវិធីសិក្សានៅតាមសាលារៀន ។

ទីក្រុងហូជីមិញ​​បានសាកល្បង​បង្រៀន​មុខវិជ្ជាមួយចំនួន ដូចជា គណិតវិទ្យា និង​វិទ្យាសាស្ត្រ​ ជាភាសាអង់គ្លេស ជាច្រើនឆ្នាំមកហើយ និងជា​ទីក្រុងដំបូងគេ ដែល​​សាកល្បង​ដាក់បញ្ចូលភាសាអង់គ្លេស​ជាភាសាទីពីរនៅតាមសាលារៀន ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version