ជានិស្សិតរៀនឆ្នាំទី២ ថេង ដាលីន បានព្យួរការសិក្សាមួយរយៈ ដោយបានចាប់យកមុខរបរដែលខ្លួនឯងស្រឡាញ់ គឺចាក់អំបោះធ្វើជាវត្ថុអនុស្សាវរីជាច្រើនមុខ ដាក់លក់តាមប្រពន្ធអនឡាញ កំពុងតែមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ។
ថេង ថាលីន បានរៀបរាប់យ៉ាងដូច្នេះថា «ខ្ញុំចេះចាក់តាមរយៈយូធ្យូបង មើលវីដេអូតាមយូធ្យូ ចសម្រាប់ការប្រចាំថ្ងៃ ចង់និយាយថាយើងដូចអ្នកធ្វើការពេញម៉ោងអញ្ចឹង ប៉ុន្តែយើងរបៀបថាជាអ្នកធ្វើការពេញម៉ោងសម្រាប់ខ្លួនឯង ហើយទាក់ទងជាមួយការចាក់អំបោះចឹងពេលដែលព្រឹកឡើងគឺយើង យើងអង្គុយចាក់អីវ៉ាន់ដែលភ្ញៀវបានកាម៉្មង់ទុកអញ្ចឹង រហូតដល់យប់អីអញ្ចឹងទៅ » ។

យុវតីវ័យប្រមាណជាង២០រួបនេះ បានបន្តថា អាជីពជាអ្នកចាក់រូបនេះដែរ គឺឆាប់ចាប់បាន ដោយសារតែមានដុង្គបូករួមទាំងភាពច្នៃប្រឌិតនិងភាពអត់ធ្មត់ខ្លាំង ទើបពេលដែលចាក់រួបចេញមកបានស្អាត ដោយបច្ចុប្បន្ននេះ កញ្ញាអាចចាក់វត្ថុអនុស្សាវរីយ៍មានជាច្រើនប្រភេទដូចជា បន្តោងសោ កាបូប សម្លៀកបំពាក់ មួក រូបតុកតាផ្សេងៗ អាស្រ័យទៅលើភ្ញៀវកាម៉្មង់នឹងតម្រូវការភ្ញៀវចង់បាន ។
កញ្ញាបានបន្ថែមទៀតថា ការចាក់រូបនេះដែរ ក្រៅពីលក់នៅលើអនឡាញ កញ្ញាក៏បានដាក់លក់ផ្ទាល់នៅខាងមុខសាលារៀនសន្ធមុខផងដែរ ដែលគ្រាប់គ្នាអាចទៅទិញបានជារៀងរាល់ថ្ងៃពុធនិងថ្ងៃសៅរ៍ ហើយវត្ថុអនុស្សាវរីយ៍ដែលលក់ដាច់ច្រើនជាងគេគឺប្រភេទ បន្តោងសោ និងតុកតា ចេញពីទឹកដៃយ៉ាងចំណានរបស់កញ្ញាផ្ទាល់ ។
ដើមកំណើតជាកូនអ្នកមកពីជនបទរូបនេះ បានរៀបរាប់បន្ថែមថា «សម្រាប់ការចាក់នេះគឺសេរីភាព អាចថាសេរីភាពពេញទីហ្មងព្រោះដោយសារខ្ញុំ ខ្ញុំអត់ចូលចិត្តធ្វើការអោយគេ ចឹងខ្ញុំចូលចិត្តធ្វើការអោយខ្លួនឯង មុខរបរនេះខ្ញុំទៅណាក៏ខ្ញុំអាចចាក់បាន ចង់និយាយថាយើងធ្វើការបានគ្រប់កន្លែងបង ប្រសិនបើយើងនៅផ្ទះយើងស្រ្តេស យើងចាក់អត់ចេញយើងអាចទៅអង្គុយកាហ្វេរឺក៏ទៅណាទៅណីអី ក៏នៅតែធ្វើការបានដែរ » ។
យ៉ាងណាមិញ មុខរបរចាក់រូបនេះដែរ មិនត្រឹមតែមានសេរីភាពនោះទេ ប៉ុន្តែក៏អាចរកចំណូលបានច្រើនណាស់ដែរ ពោលគឺក្នុងមួយខែ ដែលខែណាមានការកុម្ម៉ងច្រើន គឺអាចរកបានដល់១ពាន់ដុល្លារ ហើយខែខ្លះមិនសូវមានការកុម៉្មង់ច្រើនអាចត្រឹម៣០០ដុល្លារទៅ៤០០ដុល្លារ ទៅតាមភាពជាក់ស្តែង ។
ទោះបីជាមានមុខរបរនៅក្នុងដៃក៏ពិតមែន ប៉ុន្តែកញ្ញាមិនបានបោះបង់ការសិក្សាចោលឡើយ យុវតីរូបនេះនឹងទៅបន្តកាសិក្សាវិញរហូតដល់ចប់ ដើម្បីបំពេញបំណងខ្លួនឯង និងឱពុកម្តាយផ្ទាល់ ដែលតែងតែជម្រុញនិងលើកទឹកចិត្តមិនថាការរៀនសូត្ររឺមុខរបរសព្វថ្ងៃនោះទេ ។
គួរបញ្ជាក់ថាយុវតីរូបនេះ មានក្តីស្រម៉ៃធំ ទៅថ្ងៃខាងមុខនឹងពង្រីកអាជីវកម្មរបស់ខ្លួន ដោយបើកជាហាងធំមួយនិងមានយីហោត្រឹមត្រូវ ក្រៅពីទិញតាមអនឡាញ អតិថិជនទាំងអស់អាចមកមើលនឹងទិញដោយផ្ទាល់នៅក្នុងហាងបាន ជាពិសេសនោះគឺបន្តការសិក្សាឡើងវិញ ។