
ក្រុមហ៊ុន Nokia របស់ហ្វាំងឡង់ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទូរគមនាគមន៍វៀតណាម ដើម្បីដំឡើងឧបករណ៍ 5G ចំនួន ២៥០០ទីតាំង នៅ ២២ខេត្តនៃប្រទេសវៀតណាម នៅឆ្នាំនេះ ។
សារព័ត៌មានវៀតណាម ផ្សាយថា កិច្ចព្រមព្រៀងនេះ គឺដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ 5G របស់ក្រុមហ៊ុនវៀតណាម ព្រមទាំងការធ្វើបរិវត្តកម្មឌីជីថល និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ 4G ។
កាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន Nokia បានប្រកាសថា ខ្លួនបាននិងកំពុងផលិតឧបករណ៍ 5G នៅឯរោងចក្ររបស់ក្រុមហ៊ុន Foxconn នៅភាគខាងជើងនៃប្រទេសវៀតណាម សម្រាប់ប្រើប្រាស់នៅក្នុងទីផ្សារវៀតណាម និងទីផ្សារប្រទេសជិតខាងវៀតណាម ។
ក្រុមហ៊ុន Nokia និយាយថា ការដំឡើងប្រព័ន្ធនិងឧបករណ៍ 5G នឹងចាប់ផ្ដើមនៅឆ្នាំនេះ ប៉ុន្តែ ក្រុមហ៊ុនមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ណាមួយនោះឡើយ ៕


