ប្រទេសថៃ និងវៀតណាមបានព្រមព្រៀងគ្នាសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធផ្សេងទៀត រួមទាំងកម្ពុជាផង ក្នុងការអនុវត្តសាកល្បងនូវគម្រោង “ប្រាំមួយប្រទេស គោលដៅមួយ” ។ ការព្រមព្រៀងនេះបានធ្វើឡើងរវាងនាយករដ្ឋមន្ត្រីវៀតណាមនិងនាយករដ្ឋមន្ត្រីថៃ ដែលបានជួបប្រជុំគ្នានៅឯប្រទេសឡាវក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ប្រទេសថៃបានដាក់សំណើគម្រោងទិដ្ឋាការរួមគ្នា ជាមួយប្រទេសប្រាំទៀត រួមមានកម្ពុជា វៀតណាម ឡាវ…
ការរុករក៖ vietnam
ក្រុមហ៊ុន Nokia របស់ហ្វាំងឡង់ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទូរគមនាគមន៍វៀតណាម ដើម្បីដំឡើងឧបករណ៍ 5G ចំនួន ២៥០០ទីតាំង នៅ ២២ខេត្តនៃប្រទេសវៀតណាម នៅឆ្នាំនេះ ។ សារព័ត៌មានវៀតណាម ផ្សាយថា កិច្ចព្រមព្រៀងនេះ គឺដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ 5G របស់ក្រុមហ៊ុនវៀតណាម ព្រមទាំងការធ្វើបរិវត្តកម្មឌីជីថល និងទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ…
ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋីកំពូលអាមេរិក Elon Musk កំពុងបង្ហាញពីបំណងចង់បោះទុនវិនិយោគក្នុងទឹកប្រាក់ ១៥០០លានដុល្លារ ដើម្បីនាំយកអ៊ីនធើណិតផ្កាយរណបមកកាន់ប្រទេសវៀតណាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។ ក្រុមហ៊ុន SpaceX បានចាប់ផ្ដើមផ្ដល់សេវាអ៊ីនធើណិតផ្កាយរណប Starlink កាលពី ៥ឆ្នាំមុន ហើយគិតមកដល់សព្វថ្ងៃ ក្រុមហ៊ុនបានបង្ហោះផ្កាយរណប ៦០០០គ្រឿង…
កាសែតអាមេរិកាំងដ៏ល្បីល្បាញ The New York Times បានទទួលអាជ្ញាប័ណ្ណបើកការិយាល័យអចិន្ត្រៃយ៍នៅក្នុងប្រទេសវៀតណាម ហើយការិយាល័យនេះអាចនឹងចាប់ផ្តើមដំណើរការនៅខែក្រោយ ។ សារព័ត៌មានវៀតណាមបានចុះផ្សាយថា អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang បានប្រគល់ជូនអាជ្ញាប័ណ្ណដល់លោក Damien Cave ដែលជាប្រធានតំណាងការិយាល័យថ្មីរបស់កាសែត The…
គម្រោងផ្លូវល្បឿនលឿនចម្ងាយ ៥១គម ពីទីក្រុងហូជីមិញមកកាន់ច្រកព្រំដែនអន្តរជាតិវៀតណាម-កម្ពុជា ម៉ុកបៃ នៅពេលសាងសង់រួចរាល់ នឹងជួយសម្រួលចរាចរណ៍ផ្លូវជាតិលេខ២២ របស់វៀតណាមផង និងបង្កើនការតភ្ជាប់ជាមួយប្រទេសកម្ពុជាក្បែរខាងផង ។ ច្រកព្រំដែនអន្តរជាតិម៉ុកបៃ ស្ថិតនៅក្នុងខេត្តតៃនិញ ជាប់នឹងទីក្រុងបាវិត ខេត្តស្វាយរៀងរបស់កម្ពុជា ។ ផ្លូវល្បឿនលឿននេះនឹងធ្វើឱ្យការធ្វើដំណើរពីទីក្រុងហូជីមិញ មកច្រកព្រំដែន ម៉ុកបៃ-បាវិត កាន់តែងាយស្រួលនិងលឿនជាងមុន ដូច្នេះ សម្រួលទាំងការធ្វើដំណើររបស់មនុស្ស…
ធនាគារពិភពលោកបានផ្ដល់យោបល់ឱ្យប្រទេសវៀតណាមពិចារណាអនុវត្តពន្ធពិសេស ១៥៥% លើភេសជ្ជៈស្រវឹង ជាការឆ្លើយតបទៅនឹងកំណើននៃចំនួនអ្នកស្លាប់និងឈឺដោយសារគ្រឿងស្រវឹង ។ ធនាគារបានស្នើទៅក្រសួងហិរញ្ញវត្ថុវៀតណាម ថា គួរយកពន្ធដាច់ខាត ០,៦៥ដុល្លារក្នុង ១លីត្រនៃគ្រឿងស្រវឹង ដោយបូកបន្ថែមពីលើពន្ធ ៦៥% ក្នុងមួយផលិតផល ដែលកំពុងអនុវត្តស្រាប់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។ ធនាគារពិភពលោកនិយាយថា ការដំឡើងពន្ធនេះគឺដើម្បីទប់ស្កាត់កុំឱ្យការទទួលទានស្រា ឬគ្រឿងស្រវឹងរីករាលដាលខ្លាំងពេក…
ការនាំចេញផ្លែទុរេនរបស់វៀតណាមក្នុងរយៈពេល៥ខែដើមឆ្នាំនេះ បានកើនឡើងដល់ទៅ ៧៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយបានចំណូលរហូតដល់ទៅ ៩១៩ លានដុល្លារ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ដោយផ្អែកលើទិន្នន័យគយ ។ តាមរយៈតួលេខនេះ ធ្វើឲ្យទុរេនបានក្លាយជាផ្លែឈើនាំចេញបានចំណូលច្រើនជាងគេបំផុតសម្រាប់ប្រទេសវៀតណាម ។ ការនាំចេញទុរេនក្នុងខែឧសភា បានប្រាក់ចំណូលរហូតដល់ទៅ ៤៥០ លានដុល្លារទៅហើយ ។ ចំណែកឯនៅខែមិថុនា…
