ការរុករក៖ asean

ក្នុងរយៈពេល ៨ខែ ពោលគឺពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ ភ្ញៀវ​បរទេស​ ១៦លាន ៤សែន ៥ម៉ឺននាក់ បានមកធ្វើទេសចរណ៍​នៅប្រទេសម៉ាឡេស៊ី ក្នុងនោះ ជនជាតិ​សិង្ហបុរី​មក​លេង​ម៉ាឡេស៊ីច្រើនជាងគេបំផុត ។ ប្រទេសម៉ាឡេស៊ី​បាន​ត្រូវ​គេហទំព័រហិរញ្ញវត្ថុ​អាមេរិកាំង Insider Monkey បោះឆ្នោត​ផ្ដល់ចំណាត់ថ្នាក់ជាគោលដៅ​ដែលអ្នកទេសចរ​ស្រឡាញ់​ចូលចិត្ត​ជាងគេបំផុត​នៅអាស៊ី ។ បើធៀបនឹងរយៈពេល ៨ខែដូចគ្នានៃឆ្នាំ២០២៣…

ប្រទេសថៃ និងវៀតណាម​បានព្រមព្រៀង​គ្នា​សម្រប​​សម្រួល​​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ផ្សេង​ទៀត រួមទាំង​កម្ពុជា​ផង ក្នុង​ការអនុវត្ត​សាកល្បង​នូវ​គម្រោង “ប្រាំមួយប្រទេស គោលដៅមួយ” ។ ការព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​រវាង​នាយករដ្ឋមន្ត្រី​វៀតណាម​និង​នាយករដ្ឋមន្ត្រី​ថៃ ដែលបានជួបប្រជុំគ្នា​នៅឯ​ប្រទេស​ឡាវ​ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ។ គួរបញ្ជាក់​ថា កាលពី​ដើម​ឆ្នាំ​នេះ ប្រទេស​ថៃ​បាន​ដាក់​សំណើ​គម្រោង​ទិដ្ឋាការ​រួម​គ្នា ជាមួយ​ប្រទេស​ប្រាំ​ទៀត រួម​មាន​កម្ពុជា វៀតណាម ឡាវ…

ក្រុមហ៊ុន Nokia របស់ហ្វាំងឡង់​ បានចុះកិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​វៀតណាម ដើម្បីដំឡើង​ឧបករណ៍ 5G ចំនួន ២៥០០ទីតាំង នៅ ២២ខេត្ត​នៃ​ប្រទេសវៀតណាម នៅឆ្នាំនេះ ។ សារព័ត៌មានវៀតណាម ផ្សាយថា កិច្ចព្រមព្រៀងនេះ គឺដើម្បីគាំទ្រ​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ 5G របស់​ក្រុមហ៊ុនវៀតណាម ព្រមទាំង​ការធ្វើ​បរិវត្តកម្ម​ឌីជីថល និង​ទំនើប​កម្ម​ហេដ្ឋា​រចនាសម្ព័ន្ធ…

អ្នកជំនាញ​សេដ្ឋកិច្ច​ថៃ​មួយ​រូប​បាន​និយាយ​ថា ប្រទេស​ថៃ​គួរតែ​ប្រឹង​ជំរុញ​វិស័យ​កសិកម្ម​និង​ចំណី​អាហារ ក៏ដូចជា​សេវាកម្ម​កម្រិត​ខ្ពស់ ដើម្បី​ឲ្យ​ក្លាយ​ជា​ចលករ​ថ្មី​សម្រាប់​កំណើន​សេដ្ឋកិច្ច ដើម្បី​បង្កើត​ការងារ​នៅ​ក្នុង​ប្រទេស ។ លោក ស៊ូប៉ាវុដ សៃឈឿ ប្រធាន​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​ប្រទេសថៃ បានថ្លែង​ប្រាប់​កាសែត ខៅស៊ុដ ថា ប្រទេសថៃ​គួរតែ​បញ្ឈប់​មហិច្ឆតា​របស់​ខ្លួន​ដែល​ចង់​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​នៅក្នុង​អាស៊ី​ទៀត​ទៅ ។ លោកបានពន្យល់ថា ប្រទេសថៃ ពិបាកនឹងប្រជែងជាមួយនឹងប្រទេសចិនណាស់នៅក្នុងឱស្សាហកម្មកម្មន្តសាលនេះ ហើយថា សូម្បីតែសហរដ្ឋអាមេរិក…

បណ្ដាប្រទេស​នៅអាស៊ីអាគ្នេយ៍ហាក់​កំពុង​ប្រកួត​ប្រជែង​គ្នា​យ៉ាង​សកម្ម ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន​ឱ្យ​មកទស្សនា​ប្រទេស​របស់ខ្លួន ដោយ​ផ្ដល់​ការលើក​ទឹកចិត្ត​ផ្សេងៗ ជាពិសេស គោលនយោបាយ​ទិដ្ឋាការពិសេស ។ ប្រទេសមួយដែលធ្វើបានល្អជាងគេបំផុតក្នុងការទាក់ទាញ​ទេសចរ​ចិន គឺ​ប្រទេស​ថៃ ដោយ​ក្នុង​ឆមាស​ទីមួយនៃឆ្នាំ២០២៤នេះ ថៃទទួលស្វាគមន៍​ទេសចរ​ចិនបាន ៣,៤៣លាននាក់ ។ បើតាមការផ្សាយរបស់​សារព័ត៌មានវៀតណាម ថៃដណ្ដើមបាន​លេខ​១​ជា​គោលដៅ​ពេញនិយមបំផុត​នៅអាស៊ីអាគ្នេយ៍​ សម្រាប់ទេសចរ​ចិន ។ ឈរនៅលេខ២ គឺប្រទេសវៀតណាម ដោយ​ទទួលបាន​ទេសចរ​ចិន ១,៨៩លាននាក់…

នៅថ្ងៃចន្ទនេះ រដ្ឋសភាវៀតណាម​បាន​អនុម័ត​ការ​បណ្ដេញ​ឧបនាយករដ្ឋមន្ត្រី ឡេ មិញខៃ (Le Minh Khai) ចេញពីតំណែង នៅក្នុង​សម័យ​ប្រជុំ​វិសាមញ្ញរបស់ខ្លួន ។ សារព័ត៌មានវៀតណាមបានផ្សាយថា គណៈកម្មាធិការមជ្ឈិមបក្ស​បានបណ្ដេញ​លោក ខៃ ចេញពីតំណែង​លេខាបក្ស និងសមាជិក​គណៈកម្មាធិការមជ្ឈិម កាលពីថ្ងៃទី៣ ខែសីហា ដោយនិយាយថា ឧបនាយករដ្ឋមន្ត្រីរូបនេះ​រំលោភ​ច្បាប់​គណបក្ស​និង​ច្បាប់​ប្រឆាំងអំពើពុករលួយ ព្រមទាំង​ទោសកំហុស​ផ្សេងៗទៀត​…

ឥណ្ឌូណេស៊ី​ដែល​ជា​​ប្រទេស​​ផលិត​និង​នាំចេញ​ទុរេន​​ច្រើន​ជាង​គេ​បំផុត​មួយ​ក្នុង​ពិភព​លោក​ដែរនោះ មាន​គម្រោង​ពង្រីក​ផលិតកម្ម​​ដំណាំ​ទុរេន​​របស់ខ្លួន​ឲ្យកាន់តែខ្លាំងជាងមុន ។ ក្នុងនោះ ឥណ្ឌូណេស៊ី បានដាក់គោលដៅ​ថា នឹង​នាំចេញ​ផ្លែទុរេន​​​ឲ្យ​បាន​ ៨​ពាន់​លាន​ដុល្លារ​​ទៅកាន់​ទីផ្សារ​​ប្រទេស​​ចិន ។ នេះបើយោងតាមការ​ចុះផ្សាយរបស់​សារព័ត៌មាន VN Express របស់​ប្រទេស​វៀតណាម ។ រដ្ឋមន្ត្រី​សម្រប​សម្រួល​កិច្ចការ​​សមុទ្រ​និង​វិនិយោគ​របស់​ឥណ្ឌូណេស៊ី លោក លូហ៊ូត ប៊ីនសា ដែលជា​មន្ត្រី​សម្រប​សម្រួល​សម្រាប់​កិច្ចសហប្រតិបត្តិការ​​ជាមួយ​ប្រទេស​​ចិន​ផងដែរ​នោះ បាន​ថ្លែង​ថា…