ការរុករក៖ agriculture

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បាន​ជួប​ពិសា​អាហារពេលព្រឹក​ជាមួយ​អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី ពិភាក្សា​អំពី​ការ​ផលិត​ជីសរីរាង្គ (ជីកសិកម្មធម្មជាតិ) នៅក្នុងស្រុក លក់​ចែក​ជូន​ដល់​កសិករ ក្នុង​តម្លៃ​ទាបជាង​ជីនាំចូលពីបរទេស ។ នេះបើយោងតាមសំណេរ​របស់អ្នក​ឧកញ៉ា ម៉ុង ឫទ្ធី ដែល​បង្ហោះ​នៅលើទំព័រហ្វេសប៊ុករបស់លោក…

ស្វាយចន្ទី​មិនទាន់​កែច្នៃ​របស់​កម្ពុជា ដែល​លក់​ទៅ​ឲ្យ​វៀតណាម​ក្នុង​រយៈពេល​៧​ខែ​នៃ​ឆ្នាំនេះ គឺ​បាន​ទឹក​ប្រាក់​រហូត​ដល់​ទៅ​ជិត ១​ពាន់​លាន​ដុល្លារ ។ នេះ​បើយោងតាម​ទិន្នន័យ​ពីអគ្គនាយកដ្ឋានគយរបស់វៀតណាម ដែលតួលេខនោះបង្ហាញផងដែរថា ជិត ៩៥% នៃ​ស្វាយ​ចន្ទី​មិនទាន់​កែច្នៃ​របស់​កម្ពុជា គឺ​លក់ទៅ​ឲ្យ​ប្រទេស​វៀតណាម​ដែល​នៅ​ក្បែរ​ខាង ។ បច្ចុប្បន្ន ប្រទេសវៀតណាម មានឈ្មោះល្បីល្បាញជាប្រទេសឈានមុខគេ ក្នុងការផលិត និងនាំចេញផលិតផលស្វាយចន្ទី ។ ក្នុងរយៈកាល ៧…

តម្លៃ​ក្នុង​ស្រុក​សម្រាប់​អង្ករ​​ថៃ​បាន​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ហើយ ក្រោយពេល​ដែល​ប្រទេស​ឥណ្ឌា​បាន​ចាប់ផ្ដើម​នាំចេញ​អង្ករ​រប​ស់ខ្លួន​ឡើងវិញ ។ ទោះជាយ៉ាងណា ប្រធានកិត្តិយស​សមាគម​នាំចេញ​អង្ករ​របស់​ថៃ បាន​និយាយ​ថា បើទោះបីជា​មាន​ការប្រែប្រួល​បែបនេះ​ក៏ដោយ ក៏ពុំមាន​ការប៉ះពាល់​ទៅ​លើ​បរិមាណ​នាំចេញ​អង្ករ​របស់​ថៃ​នៅក្នុង​ឆ្នាំ​នេះ​ដែរ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែកញ្ញា ប្រទេសឥណ្ឌាបានលុបចោល​បម្រាមនាំចេញ​អង្ករ​របស់ខ្លួន ក្រោយពេល​បាន​ហាមឃាត់​ការនាំចេញ​អស់រយៈពេលជាង​មួយ​ឆ្នាំ ដើម្បី​បម្រុង​សម្រាប់​ការប្រើប្រាស់​ក្នុង​ស្រុក ។ សមាគមនាំចេញអង្ករ​របស់​ថៃ បាននិយាយថា នៅពេលនេះ…

ទុរេន មូសាង ឃីង របស់​ម៉ាឡេស៊ី ដែលនាំចូលទៅទីផ្សារចិន លក់បានតម្លៃខ្ពស់​បំផុត ពោលគឺខ្ពស់ជាង​ទុរេន​មកពី​ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេងទៀតទាំងអស់ ។ សារព័ត៌មានវៀតណាម ផ្សាយថា ទុរេន​មូសាងឃីង​របស់ម៉ាឡេស៊ី ១ផ្លែ អាច​លក់​បានដល់ទៅ ៨១ដុល្លារ ។ នៅតាមផ្សារទំនើប​​នៅខេត្ត​ឆឹងចូវ ប្រទេសចិន លក់ទុរេន​មូសាងឃីង​នាំចូលពីម៉ាឡេស៊ី ក្នុង​តម្លៃ ២៨ដុល្លារក្នុងមួយគីឡូ…

ប្រទេសថៃ​ដណ្ដើមបាន​តំណែង​ជាអ្នកផ្គត់ផ្គង់​​ទុរេន​នាំមុខ​គេចូលក្នុងទីផ្សារ​ប្រទេសចិន ។ នេះ​បើយោងតាម​កាសែត South China Morning Post ។ ការដឹកជញ្ជូន​ទុរេន​ស្រស់​ពីប្រទេសថៃ​ចូល​មក​ប្រទេសចិន បាន​កើនឡើងវិញនៅក្នុង​ឆមាសទីពីរនេះ បន្ទាប់ពីធ្លាក់ចុះបន្តិចកាលពីក្នុងឆមាសទី១ ។ ទិន្នន័យ​ពី​គយចិន​បានបង្ហាញថា ចិន​បាននាំចូល​ទុរេនថៃ​គិតជាទឹកប្រាក់ ជិត ២,៦៧ពាន់លានដុល្លារ ដែលស្មើនឹង​ ៧៥% នៃការនាំចូលផ្លែឈើ​សរុប​ ចូលមក​ក្នុងប្រទេសចិន…

នៅប្រទេស​ម៉ាឡេស៊ី វិស័យ​ទេសចរណ៍​បាន​ដាក់​ចេញ​កញ្ចប់​ទេសចរណ៍​ថ្មី​​មួយ​បែប​ទៀត ដែល​មាន​តម្លៃ​ដល់​ទៅជិត ១ពាន់ដុល្លារ​ក្នុង​មួយកញ្ចប់ ។ ផលិតផល​ទេសចរណ៍ថ្មីនេះ ឈ្មោះថា «កញ្ចប់​ទេសចរណ៍​ទុរេន» ដែលអនុញ្ញាត​ឱ្យ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​នៅតាមចម្ការទុរេន បោះតង់​បែប​ប្រណីត ឬ​ដើរ​លេង​ក្នុង​ព្រៃ ។ កញ្ចប់ទេសចរណ៍ថ្មីនេះ ផ្ដល់​ដោយ​ប្រតិបត្តិករ​សេវាទេសចរណ៍ ២៧​កន្លែង នៅ​ទូទាំង ១២រដ្ឋ​របស់​ម៉ាឡេស៊ី ។ នេះ​បើ​យោង​តាម​ការផ្សាយរបស់​សារព័ត៌មាន​បរទេស ។…

ស្ថិតនៅភូមិព្រៃចម្ការ ឃុំ​ស្មោងខាងត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង លោក ហង់ ខុន មានវ័យ​ខ្ទង់ ៥០ឆ្នាំ បាន​ចាប់​យក​មុខ​របរ​ចិញ្ចឹម​កង្កែប​អស់​រយៈពេល​ប្រមាណ​ជា​២​ឆ្នាំ​មក​ហើយ ដោយ​ការ​ចិញ្ចឹម​របស់​លោក ទោះបី​ជា​មិន​ធំ​ដូច​កសិដ្ឋាន ប៉ុន្តែ​ក៏​អាច​រក​ចំណូល​បាន​សម្រាប់​ចាយវាយ​ប្រចាំ​ថ្ងៃ​គ្រាន់​បើ​ដែរ ។ លោក ហង់ ខុន បាន​រៀបរាប់​ថា « ដំបូងទិញពូជពីគេដែរ…

ការចិញ្ចឹមឃ្មុំបែបធម្មជាតិ បច្ចុប្បន្ន​ កំពុងរីក​ចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែក៏មិន​អាច​បំពេញតម្រូវការ​នៅក្នុង​ស្រុក​បាន​នៅ​ឡើយទេ ដោយសារតែ​ការផលិត​ទឹកឃ្មុំ​នៅ​មាន​កម្រិត ខណៈ​តម្រូវការមាន​ច្រើន​លើស ដូច្នេះ​ទើប​ធ្វើ​ឲ្យ​មានការនាំចូល​ទឹកឃ្មុំ​ពីក្រៅ​ដើម្បី​បំពេញ​តម្រូវការ​មួយ​ចំណែក ។ លោក ឆេង ផារី គឺជាកសិករចិញ្ចឹមឃ្មុំម្នាក់ នៅលើ​កោះសំរោង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។ លោក​មាន​បទ​ពិសោធន៍​ចិញ្ចឹម​ឃ្មុំ​ប្រមាណ​ជា ៨​ឆ្នាំ​មក​ហើយ ហើយ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ លោក​បាន​ជួប​បរាជ័យ​ជាច្រើន​ក្នុង​ការចិញ្ចឹម​ឃ្មុំ…

លោក ចាន់ វុទ្ធី គឺជាម្ចាស់សហគ្រាសផលិតឈីស (Cheese) មានឈ្មោះថា La Fattoria ដែលមានពីរទីតាំង គឺនៅ​ខេត្តសៀមរាប​និង​នៅ​ក្រុង​តាខ្មៅ ។ La Fattoria គឺជាយីហោមួយដែលបានចាប់ផ្តើមកែច្នៃ​ផលិត​ឈីស​ក្នុងស្រុកដំបូង​គេ​បង្អស់ ពោលគឺតាំងពី​​អំឡុង​ឆ្នាំ២០០៧​មកម្ល៉េះ ហើយនេះ​គឺ​ជា​ផលិតផល​នៅ​ក្នុង​ស្រុកមួយដែលកូនខ្មែរអាចកែច្នៃបាន ដោយ​យក​ទឹកដោះគោ​ក្នុង​ស្រុក​ផ្ទាល់ ធ្វើ​ជា​ឈីស​ជាច្រើន​ប្រភេទ​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ ។ លោក…

ការនាំចេញផ្លែទុរេន​របស់​វៀតណាម​ក្នុងរយៈពេល​៥​ខែ​ដើមឆ្នាំនេះ បានកើនឡើងដល់ទៅ ៧៤% បើធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយបានចំណូលរហូតដល់ទៅ ៩១៩ លានដុល្លារ ។ នេះបើយោងតាមការ​ចុះផ្សាយរបស់សារព័ត៌មានវៀតណាម ដោយផ្អែកលើទិន្នន័យគយ ។ តាមរយៈតួលេខនេះ ធ្វើឲ្យទុរេន​បានក្លាយជាផ្លែឈើនាំចេញបានចំណូល​​ច្រើនជាងគេបំផុត​​សម្រាប់ប្រទេសវៀតណាម ។ ការនាំចេញទុរេន​​ក្នុងខែឧសភា បានប្រាក់ចំណូលរហូតដល់ទៅ ៤៥០ លានដុល្លារទៅហើយ ។​ ចំណែកឯនៅខែមិថុនា…