ការរុករក៖ agriculture

ឥណ្ឌូណេស៊ី​ដែល​ជា​​ប្រទេស​​ផលិត​និង​នាំចេញ​ទុរេន​​ច្រើន​ជាង​គេ​បំផុត​មួយ​ក្នុង​ពិភព​លោក​ដែរនោះ មាន​គម្រោង​ពង្រីក​ផលិតកម្ម​​ដំណាំ​ទុរេន​​របស់ខ្លួន​ឲ្យកាន់តែខ្លាំងជាងមុន ។ ក្នុងនោះ ឥណ្ឌូណេស៊ី បានដាក់គោលដៅ​ថា នឹង​នាំចេញ​ផ្លែទុរេន​​​ឲ្យ​បាន​ ៨​ពាន់​លាន​ដុល្លារ​​ទៅកាន់​ទីផ្សារ​​ប្រទេស​​ចិន ។ នេះបើយោងតាមការ​ចុះផ្សាយរបស់​សារព័ត៌មាន VN Express របស់​ប្រទេស​វៀតណាម ។ រដ្ឋមន្ត្រី​សម្រប​សម្រួល​កិច្ចការ​​សមុទ្រ​និង​វិនិយោគ​របស់​ឥណ្ឌូណេស៊ី លោក លូហ៊ូត ប៊ីនសា ដែលជា​មន្ត្រី​សម្រប​សម្រួល​សម្រាប់​កិច្ចសហប្រតិបត្តិការ​​ជាមួយ​ប្រទេស​​ចិន​ផងដែរ​នោះ បាន​ថ្លែង​ថា…