បុរសវៀតណាមម្នាក់នៅខេត្ត​ត្រាវិញ ប្រឈម​នឹង​ខាត​បង់លុយជិត ១៦ ម៉ឺនដុល្លារ ដោយសារតែ​សន្លឹកឆ្នោត​របស់គាត់ពីរសន្លឹក ដែលជា​សន្លឹកឆ្នោតឈ្នះរង្វាន់នោះ បានខូច​ដោយសារ​តែ​ទឹក ។

បុរសនោះ មានឈ្មោះថា ខាច់ ខាមួ អាយុ ៤១ ឆ្នាំ ដោយលោកបាននិយាយថា លោកបានទិញឆ្នោត​ចំនួន ១០ សន្លឹក ដែលមានលេខ​រៀង ៩១៦៣០៣ កាលពីថ្ងៃទី ០១ ខែកុម្ភៈ ។ គាត់បាន​ចែកឆ្នោត ៨ សន្លឹក​ទៅឲ្យបងប្អូន ហើយទុកខ្លួនឯងតែ ២ សន្លឹកប៉ុណ្ណោះ ។

បន្ទាប់មក គាត់ក៏បានចេញទៅនេសាទក្ដាម​ ដោយដាក់សន្លឹកឆ្នោត​ក្នុងហោប៉ៅ ហើយសន្លឹកឆ្នោត​ក៏បាន​សើម ហើយរហែក ដែលធ្វើឲ្យរលុប​លេខ​ ពិបាកមើល។

សាច់ញាត់របស់គាត់ម្នាក់​បាន​ដឹងថា សន្លឹកឆ្នោតដែលពួកគេមានក្នុងដៃ បានឈ្នះ​ ហើយក៏បានជូនដំណឹង​ដល់ លោក ខាច់ ខាមូ នោះ ។ នៅថ្ងៃបន្ទាប់​ ឆ្នោត ៨ សន្លឹកដែល​គាត់បានចែកទៅឲ្យបងប្អូន បានយកទៅ​ប្ដូរយកលុយ ទទួលបានមួយសន្លឹក ៧១.៤០០ ដុល្លារ ក្រោយ​កាត់ពន្ធ ។

ប៉ុន្តែ សន្លឹកឆ្នោត​របស់​លោក ខាច់ ខាមួ ត្រូវបានគេ​ចាត់ទុកថា មិនអាច​ទាមទារ​យក​លុយបានឡើយ។

ក្រុមគ្រួសារ​បាននិយាយថា លោក ខាច់ ខាមួ បានបាក់ទឹកចិត្ត ប៉ុន្តែ បងប្អូនរបស់គាត់ ក៏នាំគ្នា​ចែក​ប្រាក់សរុបជិត ៤ ម៉ឺនដុល្លារ​ដល់គាត់វិញ ដើម្បីជាការលួងចិត្ត។

តូបលក់ឆ្នោត​នៅក្នុងខេត្ត​ត្រាវិញនោះ នៅពេលនេះកំពុងជួយលោក​ ខាច់ ខាមួ ដើម្បី​ជួសជុល​សន្លឹកឆ្នោត​ ក្រែង​ទទួលបានការ​វាយតម្លៃជាថ្មីពី​ក្រុមហ៊ុន។

ក្រុមហ៊ុន​ឆ្នោត​បាននិយាយថា បើប្អែកតាម​ក្បួនច្បាប់បច្ចុប្បន្ន ពួកគេមិនអាច​ផ្ដល់ប្រាក់ដល់​លោក ខាច់ ខាមួ បានទេ ដោយសារតែសន្លឹកឆ្នោត​របស់គាត់ទក់ខ្លាំងពេក  ។

 

ជា មករា ជាប្រធាន​ផ្នែក​មាតិកា និងជាអ្នកនិពន្ធ​អត្ថបទ​ទូទៅ ប្រចាំ​នៅ ពិត មេឌា ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version