កម្ពុជាមានសក្តានុពលដ៏ធំធេង ដែលវិស័យកសិកម្មជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ។ កសិកររាប់លាននាក់ពឹងផ្អែកលើវិស័យនេះដើម្បីទ្រទ្រង់គ្រួសារ និងសហគមន៍របស់ពួកគេ ប៉ុន្តែ នៅក្នុងការធ្វើកសិកម្មក៏មានជួបនូវបញ្ហាប្រឈមជាច្រើនដែរដែលនាំឱ្យកសិករត្រូវការជំនួយដើម្បីទប់ទល់ ។
មើលឃើញកត្តាទាំងនេះ លោក ស្រ៊ុន ម៉ានិត បានចាប់ផ្តើមអាជីវកម្មជាដេប៉ូជីថ្នាំកសិកម្មឈ្មោះដេប៉ូ ឈន ចន្ធូ នៅស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបានប្រកបអាជីវកម្មនេះអស់រយៈពេល ១២ ឆ្នាំមកហើយ ។ លោកបានចែករំលែកពីបទពិសោធន៍ក្នុងនាមជាដេប៉ូ ដល់អ្នកដែលមានបំណងប្រាថ្នាចង់ប្រកបរបរមួយនេះ ។
លោក ម៉ានិត បានរៀបរាប់យ៉ាងដូច្នេះថា «ចង់រកស៊ីខាងលក់ជីថ្នាំកសិកម្ម ទីមួយគឺបច្ចេកទេស ត្រូវតែមានបច្ចេកទេស ទីពីរ ជ្រើសរើសផលិតផលដែលមានគុណភាពល្អ ទីបី គឺក្រុមហ៊ុន ក្រុមហ៊ុនណាដែលយើងគិតថា អាចនាំផលិតផលពីក្រៅប្រទេសមក ហើយនិងផលិតផលដែលល្អៗច្រើនមកហ្នឹង អាចលក់បានហើយ ។»

ម្ចាស់ដេប៉ូជីថ្នាំកសិកម្ម វ័យជាង ៣០ឆ្នាំ បានបន្តថា «ដើម្បីឲ្យក្លាយជាដេប៉ូមួយដែលរឹងមាំ ហើយកសិករទុកចិត្តទីមួយ គឺយើងជ្រើសរើសក្រុមហ៊ុនដែលមានប្រភពច្បាស់លាស់ ហើយនិងថ្នាំដែលមានគុណភាពល្អ ហើយទីបី គឺបច្ចេកទេស ក្រុមហ៊ុនដែលមានបច្ចេកទេស ដើម្បីបង្រៀនប្រាប់ដល់ដេប៉ូបន្ថែម ដើម្បីដេប៉ូមានចំណេះដឹងទៅប្រាប់ដល់កសិករបន្ថែមទៀត ។»
ការកសាងទំនុកចិត្តជាកត្តាស្នូលនៅក្នុងការប្រកបរបរនេះព្រោះកសិករទាំងអស់មិនសុទ្ឋតែយល់ដឹងពីបច្ចេកទេសជីថ្នាំកសិកម្មទេដូច្នេះហើយទើបពួកគាត់ត្រូវការជំនួយពីអ្នកចែកចាយ ។ ដោយសារតែ លោក ស្រ៊ុន ម៉ានិត យល់ច្បាស់ពីកត្តាទាំងនេះហើយ ទើបដេប៉ូជីថ្នាំរបស់លោកទទួលបានការទុកចិត្តពីកសិករទាំងខ្នាតតូចខ្នាតធំនៅក្នុងតំបន់ត្រែងត្រយឹង និងគិរីរម្យ ។
លោក ម៉ានិត លើកឡើងយ៉ាងដូច្នេះថា «រាល់ថ្ងៃ គាត់[កសិករ]ទុកចិត្ត គាត់ទុកចិត្តដេប៉ូខ្ញុំ ដោយសារ ដូចខ្ញុំប្រាប់អ៊ីចឹង ទីមួយ ផលិតផលដែលមានគុណភាព ទីពីរ គឺក្រុមហ៊ុនដែលច្បាស់លាស់ ហើយល្អ ។» «ក្រៅពីហ្នឹង ខ្ញុំជួយទៅលើបច្ចេកទេស បច្ចេកទេសថ្មីៗដែលសិក្សាថ្មីៗពីក្រុមហ៊ុនផ្សេងៗច្រើនមក ហើយជួយគាត់ តាមហ្នឹងបាទ តាមដែលគាត់មានផលវិបាកអីផ្សេងៗហ្នឹង យើងរុករកបច្ចេកទេស ហើយនិងថ្នាំថ្មីៗមក ដើម្បីជួយទៅដល់កសិករ ។»
កសិករជាអតិថិជនរបស់លោកមានច្រើនប្រភេទ និងច្រើនទំហំ មានទាំងអ្នកដាំបន្លែបង្កា ដំណាំផ្សេងៗ រហូតដល់ចម្ការធំៗ មានតាំងពីផ្ទៃដីតិចហិកតា រហូតដល់ទៅ រយហិកតា ។
ក្រៅពីទទួលជោគជ័យក្នុងអាជីវកម្មហើយ លោកក៏បានសម្ដែងក្ដីរំភើបដែលបានរួមចំណែកដល់ភាពជោគជ័យរបស់កសិករដែរ ៖ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំលក់នេះ គឺខ្ញុំគិតថា ខ្ញុំចង់ជួយកសិករឲ្យបានច្រើន ឲ្យកសិករគាត់មានចំណេះដឹងខាងកសិកម្ម ។ តែកាលណាយើងជួយគាត់ឲ្យមានចំណេះដឹងខាងកសិកម្ម ពេលដែលគាត់ធ្វើ គាត់ផលិតទៅ មុនដំបូងគាត់ធ្វើក្នុងទ្រង់ទ្រាយតិច តែកាលណាគាត់ជោគជ័យ គាត់នឹងពង្រីក ពង្រីកធ្វើថែម ធ្វើក្នុងទ្រង់ទ្រាយធំទៅ យើងជាអ្នកលក់ក៏អាចថា លក់បានច្រើនជាងមុនដែរ ។»
ហើយ បច្ចុប្បន្ន កសិករអាចទទួលបានផលិតផលគ្រប់ប្រភេទដែលអាចផ្តល់ទំនុកចិត្តខ្ពស់ ដើម្បីជួយដោះស្រាយបញ្ហាដែលកើតមានចំពោះដំណាំរបស់ខ្លួន ។
លោក ម៉ានិត រៀបរាប់ពីផលិតផលរបស់លោក យ៉ាងដូច្នេះថា ៖ «ខ្ញុំមានលក់ក្រុមហ៊ុនច្រើន ប៉ុន្តែ មួយរយៈចុងក្រោយនេះ ខ្ញុំមានលក់ក្រុមហ៊ុនអង្គរហ្គ្រីន ។ ក្រុមហ៊ុនអង្គរហ្គ្រីន គឺគាត់មានថ្នាំ ច្រើនមុខ មានដូចជាថ្នាំជំងឺ ថ្នាំប៉ូវ និងថ្នាំសត្វល្អិត ហើយនិងថ្នាំដង្កូវ ។»
លោក ម៉ានិត បន្តថា «ជាទូទៅផលិតផលរបស់ក្រុមហ៊ុនអង្គរហ្គ្រីន គឺនាំពីប្រទេសអឺរ៉ុបផង មកពីចិនផង និយាយទៅ កសិករដែលបានប្រើហើយ គឺថា គាត់ចង់ប្រើទៀត ជំងឺចំជំងឺ ប៉ូវចំប៉ូវ ដង្កូវចំដង្កូវ ផលិតផលគាត់ល្អ» ៕