តម្លៃ​ក្នុង​ស្រុក​សម្រាប់​អង្ករ​​ថៃ​បាន​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ហើយ ក្រោយពេល​ដែល​ប្រទេស​ឥណ្ឌា​បាន​ចាប់ផ្ដើម​នាំចេញ​អង្ករ​រប​ស់ខ្លួន​ឡើងវិញ ។

ទោះជាយ៉ាងណា ប្រធានកិត្តិយស​សមាគម​នាំចេញ​អង្ករ​របស់​ថៃ បាន​និយាយ​ថា បើទោះបីជា​មាន​ការប្រែប្រួល​បែបនេះ​ក៏ដោយ ក៏ពុំមាន​ការប៉ះពាល់​ទៅ​លើ​បរិមាណ​នាំចេញ​អង្ករ​របស់​ថៃ​នៅក្នុង​ឆ្នាំ​នេះ​ដែរ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែកញ្ញា ប្រទេសឥណ្ឌាបានលុបចោល​បម្រាមនាំចេញ​អង្ករ​របស់ខ្លួន ក្រោយពេល​បាន​ហាមឃាត់​ការនាំចេញ​អស់រយៈពេលជាង​មួយ​ឆ្នាំ ដើម្បី​បម្រុង​សម្រាប់​ការប្រើប្រាស់​ក្នុង​ស្រុក ។

សមាគមនាំចេញអង្ករ​របស់​ថៃ បាននិយាយថា នៅពេលនេះ ទាំងអ្នកបញ្ជាទិញ និងអ្នកលក់​កំពុងតែ​វាយតម្លៃ​លើ​ឥទ្ធិពល​ដែល​ឥណ្ឌា​បង្កើន​ការនាំចេញ​អង្ករ​របស់​ខ្លួន​ឡើងវិញ ហើយ​គេនៅពុំទាន់ដឹងច្បាស់នៅឡើយទេថាតើអ្នកនាំចេញអង្ករឥណ្ឌាលក់អង្ករក្នុងតម្លៃប៉ុន្មាននោះ ។

ប្រទេសថៃរំពឹងថា នឹងសម្រេចគោលដៅនាំចេញអង្ករឲ្យបាន ៨,៥​លានតោននៅក្នុងឆ្នាំនេះ ហើយរំពឹងថា ឆ្នាំក្រោយនឹងនាំចេញបានត្រឹមតែ ៦​លានតោន​ប៉ុណ្ណោះ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version