តម្លៃក្នុងស្រុកសម្រាប់អង្ករថៃបានចាប់ផ្ដើមធ្លាក់ចុះហើយ ក្រោយពេលដែលប្រទេសឥណ្ឌាបានចាប់ផ្ដើមនាំចេញអង្កររបស់ខ្លួនឡើងវិញ ។ ទោះជាយ៉ាងណា ប្រធានកិត្តិយសសមាគមនាំចេញអង្កររបស់ថៃ បាននិយាយថា បើទោះបីជាមានការប្រែប្រួលបែបនេះក៏ដោយ ក៏ពុំមានការប៉ះពាល់ទៅលើបរិមាណនាំចេញអង្កររបស់ថៃនៅក្នុងឆ្នាំនេះដែរ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែកញ្ញា ប្រទេសឥណ្ឌាបានលុបចោលបម្រាមនាំចេញអង្កររបស់ខ្លួន ក្រោយពេលបានហាមឃាត់ការនាំចេញអស់រយៈពេលជាងមួយឆ្នាំ ដើម្បីបម្រុងសម្រាប់ការប្រើប្រាស់ក្នុងស្រុក ។ សមាគមនាំចេញអង្កររបស់ថៃ បាននិយាយថា នៅពេលនេះ…
