តម្លៃ​បន្លែ​បង្ការ​បាន​កើន​ឡើង​រហូត​ដល់​ទៅ ៣០% នៅ​ទីក្រុង​ហាណូយ និង​បណ្ដា​ស្រុក​ផ្សេងទៀត​របស់​វៀតណាម​ភាគ​ខាងជើង ក្រោយ​ពេល​ខ្យល់​ព្យុះយ៉ាគី បាន​បោក​បក់​មក​លើ​ប្រទេស​នេះ ដោយ​បាន​បំផ្លាញ​ផល​ដំណាំ និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដឹក​ជញ្ជូន ។

បណ្ដា​ទីផ្សារ​នានា​នៅក្នុង​ក្រុង​ហាណូយ និង​នៅ​តាម​តំបន់​ជាប់​មាត់​សមុទ្រ បាន​បើក​ដំណើរការ​ឡើងវិញ ប៉ុន្តែ មាន​អ្នក​ទៅលក់​និង​ដើរ​ផ្សារ​តិចតួច​ប៉ុណ្ណោះ ។

អាជីវករ​បាន​ត្អូញត្អែរ​ពី​ការលំបាក​ក្នុង​ការដឹក​ជញ្ជូន​បន្លែ ហើយ​រំពឹង​ថា បន្លែ​នឹង​បន្ត​ឡើង​ថ្លៃ​ប៉ុន្មាន​ថ្ងៃ​ទៅ​មុខ​ទៀត ពីព្រោះ​ខ្យល់​ព្យុះ​បាន​បំផ្លាញ​ចម្ការ​អស់​ជាច្រើន។

ទោះជាយ៉ាងណា បណ្ដា​ផ្សារទំនើប​បាន​រក្សា​តម្លៃ​បន្លែបង្ការ​ថេរ​ដដែល ដោយសារតែ​មាន​អីវ៉ាន់​នៅក្នុង​ស្តុក​ស្រាប់ ។

គួរបញ្ជាក់ថា ព្យុះយ៉ាគី បាន​បោក​បក់​កាត់​ប្រទេស​វៀតណាម​ដោយ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាងហោច​ណាស់ ៥៨​នាក់ និង​បាន​បង្ក​គ្រោះ​បាក់ដី និង​ទឹក​ជំនន់​ថែម​ទៀត​ផង ។

មនុស្សប្រមាណ ៤០​នាក់​កំពុង​បាត់ខ្លួន​នៅឡើយ ហើយ​ជិត ៧៥០​នាក់​បាន​រងរបួស​ដោយសារតែ​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​ខ្យល់​ព្យុះ​កំណាច​មួយ​នេះ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version