ក្នុងខែកក្កដានេះ វៀតណាមទទួល​ភ្ញៀវ​ទេសចរ​បរទេសបាន ១លាន ១៥ម៉ឺននាក់ ។ តួលេខនេះកើនឡើង ១១% បើធៀបនឹង​ខែកក្កដា ឆ្នាំកន្លងទៅ ។

គិត​ជាសរុប ពីខែមករា ដល់ខែកក្កដា ភ្ញៀវទេសចរ​បរទេស ៩លាន ៩៨ម៉ឺននាក់ បានទៅទស្សនា​ប្រទេសវៀតណាម ។ នេះ​បើតាម​ការចុះផ្សាយរបស់​សារព័ត៌មានវៀតណាម

មកលេងប្រទេសវៀតណាមច្រើនជាងគេបំផុត គឺទេសចរ​កូរ៉េខាងត្បូង​ ដោយ​ឈរ​លេខ​រៀង​ទី១ ។ លេខរៀងទី២ គឺ​ចិន ទីបី តៃវ៉ាន់ ទីបួនអាមេរិក និង​ទីប្រាំជប៉ុន ។

យោងតាមទិន្នន័យ​ពីការិយាល័យស្ថិតិទូទៅវៀតណាម ក្នុងពេល ៧ខែនៃឆ្នាំ២០២៤នេះ កូរ៉េខាងត្បូង ២លាន ៥៩ម៉ឺននាក់, ចិន ២លាន ១សែននាក់, តៃវ៉ាន់ ៧៣ម៉ឺននាក់ អាមេរិក ៤៧ម៉ឺន៨ពាន់នាក់ និង​ជប៉ុន ៣៨ម៉ឺននាក់ បាន​មកទស្សនា​ប្រទេសវៀតណាម ។

ដើម្បីទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឱ្យមកលេង ប្រទេសនានានៅក្នុងតំបន់​បាន​និងកំពុង​ប្រកួត​ប្រជែង​គ្នា​ក្នុងការ​លើកលែង​ទិដ្ឋាការ​ដល់​ទេសចរបរទេស ។

វៀតណាមបានលើកលែងទិដ្ឋានដល់​ប្រជាជន​មកពី ២៥ប្រទេស ។ ម៉ាឡេស៊ីនិងសិង្ហបុរីលើកលែងទិដ្ឋាន​ដល់​ ១៦២ប្រទេស ។ ហ្វ៊ីលីពីន លើកលែងទិដ្ឋាការ ដល់ ១៥៧ប្រទេស និង​ថៃ លើកលែក​ទិដ្ឋាការដល់ ៩៣ប្រទេស ។

នៅថៃក្បែខាង ប្រទេសសេដ្ឋកិច្ច​ធំទីពីរនៅអាស៊ីអាគ្នេយ៍មួយ​នេះ ទទួលស្វាគមន៍​ទេសចរ​បរទេសបានជាង ២០លាននាក់ គិត​ចាប់​ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version