ក្រុងហាណូយ​មាន​បំណង​ចង់​ធ្វើឲ្យ​វិស័យ​វារីវប្បកម្ម​ក្លាយ​ជា​ចលករ​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ​ដ៏សំខាន់ តាមរយៈ​ការផលិត​ឲ្យ​បាន​នូវផលិតផល​កសិកម្ម​ដែល​មាន​គុណភាព​ខ្ពស់ មាន​ម៉ាក​យីហោ​ជឿទុក​ចិត្ត​បាន ហើយ​និង​សមត្ថភាព​ក្នុង​ការបំពេញ​តម្រូវការ​របស់ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ផង និង​សម្រាប់​ការនាំចេញ​ផង ។

ក្រុងហាណូយ​របស់​វៀតណាម​មាន​សក្ដានុពល​ខ្លាំង​សម្រាប់​វិស័យ​វារីវប្បកម្ម ។ ទំហំផ្ទៃទឹក​សរុប​មាន​រហូត​ដល់ទៅ ៣០.៨០០​ហិកតា ដោយ​ក្នុង​នោះ ២៤.២០០ ហិកតា ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការចិញ្ចឹមត្រី ។

នៅពេល​បច្ចុប្បន្ន ក្រុងហាណូយ បានបង្កើតតំបន់វារីវប្បកម្មជាច្រើនកន្លែងនៅតាមបណ្ដាស្រុកនានា ដែលមានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់សម្រាប់ការចិញ្ចឹម ដើម្បីអាចផលិតបាននូវទំនិញ ដែលមានតម្លៃខ្ពស់ ។

ជារួម ផលិតផល​ចេញ​ពី​វារីសត្វ ដែលបានផលិតឡើងមាន​ចំនួន ២៦.៨០០​តោន ក្នុង​រយៈកាល​បីខែដំបូង​នៃ​ឆ្នាំនេះ ។

លោក ង្វៀន ឌិញដាង មន្ត្រីកសិកម្ម​របស់ក្រុងហាណូយ​បាន​ឲ្យ​ដឹង​ថា ក្រុង​ហាណូយ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ២៥.៨០០ គ្រួសារ ដែល​ធ្វើរបរ​វារី​វប្បកម្ម ហើយ​ភាគច្រើន​មាន​លក្ខណៈ​ទ្រង់ទ្រាយ​តូច និង​បែកខ្ញែក​ពីគ្នា ៕

ពិត មេឌា (PIT Media) ជាសារព័ត៌មានឌីជីថល មានបេសកកម្មពាំនាំនូវរឿងរ៉ាវអំពីជីវភាព មុខរបរ អាជីវកម្ម សេដ្ឋកិច្ច វីរភាព ភាពជាគំរូ និងក្ដីសង្ឃឹម ។

ឆ្នាំ2020 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ ពិត មេឌា​

Exit mobile version