ការរុករក៖ Vietnam Aquaculture

ក្រុងហាណូយ​មាន​បំណង​ចង់​ធ្វើឲ្យ​វិស័យ​វារីវប្បកម្ម​ក្លាយ​ជា​ចលករ​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ​ដ៏សំខាន់ តាមរយៈ​ការផលិត​ឲ្យ​បាន​នូវផលិតផល​កសិកម្ម​ដែល​មាន​គុណភាព​ខ្ពស់ មាន​ម៉ាក​យីហោ​ជឿទុក​ចិត្ត​បាន ហើយ​និង​សមត្ថភាព​ក្នុង​ការបំពេញ​តម្រូវការ​របស់ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ផង និង​សម្រាប់​ការនាំចេញ​ផង ។ ក្រុងហាណូយ​របស់​វៀតណាម​មាន​សក្ដានុពល​ខ្លាំង​សម្រាប់​វិស័យ​វារីវប្បកម្ម ។ ទំហំផ្ទៃទឹក​សរុប​មាន​រហូត​ដល់ទៅ ៣០.៨០០​ហិកតា ដោយ​ក្នុង​នោះ ២៤.២០០ ហិកតា ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការចិញ្ចឹមត្រី ។ នៅពេល​បច្ចុប្បន្ន ក្រុងហាណូយ បានបង្កើតតំបន់វារីវប្បកម្មជាច្រើនកន្លែងនៅតាមបណ្ដាស្រុកនានា ដែលមានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់សម្រាប់ការចិញ្ចឹម ដើម្បីអាចផលិតបាននូវទំនិញ…