
អាជ្ញាធរវៀតណាមនឹងកែលម្អ និងកែប្រែបឹង Hoang Cau ស្ថិតក្នុងទីក្រុងហាណូយ ឱ្យក្លាយទៅជាគោលដៅទាក់ទាញទេសចរណ៍ថ្មីមួយទៀត សម្រាប់ទាំងភ្ញៀវទេសចរបរទេស និងភ្ញៀវក្នុងស្រុក និងរួមចំណែកដល់សេដ្ឋកិច្ចពេលយប់របស់ទីក្រុង ។
មន្ត្រីនៃគណៈកម្មាធិការប្រជាជនស្រុក Dong Da បានឲ្យដឹងថា តំបន់ជុំវិញបឹង Hoang Cau នៅក្នុងខណ្ឌ Dong Da នឹងត្រូវបានប្រែក្លាយទៅជាមជ្ឈមណ្ឌលអាហារមួយ ។
មន្ត្រីដដែលបានបន្តថា បឹងនេះក៏នឹងត្រូវបានដាក់ជាទិសដៅសម្រាប់ដំណើរកម្សាន្តនិងទទួលទានអាហារពេលយប់ ដោយក្នុងនោះ វិថី Mai Anh Tuan នឹងត្រូវកែប្រែទៅជាវិថីអាហារ ។
តំបន់បឹង Hoang Cau និយាយរួម នៅក្រោយការកែប្រែមុខមាត់រួច នឹងក្លាយជាកន្លែងកម្សាន្ត និងទេសចរណ៍ ដោយក្នុងនោះ អាជ្ញាធរស្រុកបាននិយាយថា ពួកគេសិក្សាយកគំរូតាមការអភិវឌ្ឍនៅទីក្រុងហូជីមិញ ។
លើសពីនេះទៀត តំបន់បឹង Hoang Cau នេះ ក៏នឹងក្លាយជាទីកន្លែងដែលអាជ្ញាធរនឹងផ្សព្វផ្សាយ«ផលិតផលមួយ ឃុំមួយ» ផងដែរ ៕
ប្រែសម្រួលពី ហាណូយ ថែមស៍


