
តម្លៃបន្លែបង្ការបានកើនឡើងរហូតដល់ទៅ ៣០% នៅទីក្រុងហាណូយ និងបណ្ដាស្រុកផ្សេងទៀតរបស់វៀតណាមភាគខាងជើង ក្រោយពេលខ្យល់ព្យុះយ៉ាគី បានបោកបក់មកលើប្រទេសនេះ ដោយបានបំផ្លាញផលដំណាំ និងប៉ះពាល់ដល់ប្រព័ន្ធដឹកជញ្ជូន ។
បណ្ដាទីផ្សារនានានៅក្នុងក្រុងហាណូយ និងនៅតាមតំបន់ជាប់មាត់សមុទ្រ បានបើកដំណើរការឡើងវិញ ប៉ុន្តែ មានអ្នកទៅលក់និងដើរផ្សារតិចតួចប៉ុណ្ណោះ ។
អាជីវករបានត្អូញត្អែរពីការលំបាកក្នុងការដឹកជញ្ជូនបន្លែ ហើយរំពឹងថា បន្លែនឹងបន្តឡើងថ្លៃប៉ុន្មានថ្ងៃទៅមុខទៀត ពីព្រោះខ្យល់ព្យុះបានបំផ្លាញចម្ការអស់ជាច្រើន។
ទោះជាយ៉ាងណា បណ្ដាផ្សារទំនើបបានរក្សាតម្លៃបន្លែបង្ការថេរដដែល ដោយសារតែមានអីវ៉ាន់នៅក្នុងស្តុកស្រាប់ ។
គួរបញ្ជាក់ថា ព្យុះយ៉ាគី បានបោកបក់កាត់ប្រទេសវៀតណាមដោយបានបង្កឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៥៨នាក់ និងបានបង្កគ្រោះបាក់ដី និងទឹកជំនន់ថែមទៀតផង ។
មនុស្សប្រមាណ ៤០នាក់កំពុងបាត់ខ្លួននៅឡើយ ហើយជិត ៧៥០នាក់បានរងរបួសដោយសារតែគ្រោះថ្នាក់បង្កឡើងដោយខ្យល់ព្យុះកំណាចមួយនេះ ៕


