ការរុករក៖ Vietnam Agriculture

ក្នុងរយៈកាល​៩​ខែ​នៃ​ឆ្នាំ​នេះ វៀតណាម​បាន​នាំចេញ​អង្ករ​បាន​រហូត​ដល់​ទៅ ៧​លាន​តោន គិតជាទឹក​ប្រាក់​ប្រមាណ ៤៣៧០​លាន​ដុល្លារ ។ តម្លៃអង្ករវៀតណាម​នាំចេញ​ជាមធ្យម គឺ ៦២៤ ដុល្លារក្នុងមួយតោន ដែលតម្លៃនេះ​កើន​ឡើង​ជាង ១៣% ធៀបនឹង​ឆ្នាំមុន ។ កាលពីពេលថ្មីៗ ឥណ្ឌាបានលុបចោល​បម្រាម​នាំចេញអង្ករ​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ អ្នកជំនាញ​វៀតណាម​បាន​និយាយ​ថា ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ច្រវាក់​តម្លៃ​អង្ករ​របស់​វៀតណាម ត្រូវបានរៀបចំ​យ៉ាង​រឹងមាំ…

ប្រជាជន​ចិន​ទទួលទាន​បន្លែផ្លែឈើ​ពីប្រទេសវៀតណាមកាន់តែច្រើនឡើងៗ ពោលគឺក្នុងរយៈពេល ៨ខែ​ នៃឆ្នាំ២០២៤ ​ចិន​នាំចូល​បន្លែ​ផ្លែឈើ​ពីវៀតណាម កើនឡើងដល់ទៅ ៣៦% ។ ពីខែមករា ដល់ខែសីហា នៅឆ្នាំនេះ ចិន​នាំចូល​បន្លែផ្លែឈើ​របស់​វៀតណាម គិត​ជាទឹកប្រាក់ជិត ៣១០០លានដុល្លារ ។ តួលេខនេះ​ បើធៀបនឹង​រយៈពេល ៨ខែនៃឆ្នាំកន្លង​ទៅ គឺកើនឡើង ៣៦%…

តម្លៃ​បន្លែ​បង្ការ​បាន​កើន​ឡើង​រហូត​ដល់​ទៅ ៣០% នៅ​ទីក្រុង​ហាណូយ និង​បណ្ដា​ស្រុក​ផ្សេងទៀត​របស់​វៀតណាម​ភាគ​ខាងជើង ក្រោយ​ពេល​ខ្យល់​ព្យុះយ៉ាគី បាន​បោក​បក់​មក​លើ​ប្រទេស​នេះ ដោយ​បាន​បំផ្លាញ​ផល​ដំណាំ និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ដឹក​ជញ្ជូន ។ បណ្ដា​ទីផ្សារ​នានា​នៅក្នុង​ក្រុង​ហាណូយ និង​នៅ​តាម​តំបន់​ជាប់​មាត់​សមុទ្រ បាន​បើក​ដំណើរការ​ឡើងវិញ ប៉ុន្តែ មាន​អ្នក​ទៅលក់​និង​ដើរ​ផ្សារ​តិចតួច​ប៉ុណ្ណោះ ។ អាជីវករ​បាន​ត្អូញត្អែរ​ពី​ការលំបាក​ក្នុង​ការដឹក​ជញ្ជូន​បន្លែ ហើយ​រំពឹង​ថា បន្លែ​នឹង​បន្ត​ឡើង​ថ្លៃ​ប៉ុន្មាន​ថ្ងៃ​ទៅ​មុខ​ទៀត ពីព្រោះ​ខ្យល់​ព្យុះ​បាន​បំផ្លាញ​ចម្ការ​អស់​ជាច្រើន។ ទោះជាយ៉ាងណា…

វៀតណាម​បាន​ចាប់​ផ្ដើម​នាំ​ចេញ​ផ្លែ​ផាសិន​របស់​ខ្លួន​ទៅ​លក់​នៅ​ប្រទេស​អូស្ត្រាលី​ហើយ ហើយ​នេះ​ជា​ប្រភេទ​ផ្លែឈើ​ទីប្រាំ​ដែល​វៀតណាម​នាំ​ចេញ​ទៅ​ប្រទេស​អូស្ត្រាលី ។ ផ្លែ​ឈើ​ទាំង​ប្រាំ​ប្រភេទ​ដែល​វៀតណាម​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​អូស្ត្រាលី​នា​ពេល​នេះ រួមមាន ស្វាយ មៀន គូលែន ស្រការនាគ និង​ផាសិន ។ មន្ត្រី​ក្រសួង​កសិកម្ម​របស់​វៀតណាម​បាន​និយាយ​ថា ប្រទេស​វៀតណាម​មាន​សក្ដានុពល​ខ្លាំង​សម្រាប់​ផ្នែក​ផ្លែ​ឈើ​ត្រូពិក ។ បច្ចុប្បន្ន ផ្លែឈើ​វៀតណាម​មាន​លក់​នៅ​លើ​ទីផ្សារ​បរទេស​ចំនួន​ជាង ៦០​ប្រទេស​និង​ដែនដី ហើយក្នុងនោះ ផ្លែផាសិន​បាន​នាំចេញ​ទៅលក់​នៅ​បណ្ដា​ប្រទេស​ជាង​២០ ក្នុង​ទម្រង់​ជា​ផ្លែឈើ​ស្រស់…

ប្រទេសថៃ​បាន​នាំចូល​បន្លែ​និង​ផ្លែឈើ​ពីប្រទេស​វៀតណាម​កាន់​តែ​ច្រើន​ឡើងៗ​ហើយ​នា​ពេល​នេះ ។ ទិន្នន័យ​របស់​ប្រទេស​វៀតណាម​​បាន​​ឲ្យដឹង​ថា ក្នុងរយៈពេល ៧ខែ​ឆ្នាំនេះ ថៃ​បាន​នាំចូល​បន្លែនិង​ផ្លែឈើ ក៏ដូចជា​កសិផល​ពី​ប្រទេស​វៀតណាម​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ១២៣ លាន​ដុល្លារ ពោលគឺ​កើនឡើង​រហូត​ដល់​ទៅ ៧០% បើធៀបនឹង​ឆ្នាំ​មុន ។ សមាគម​បន្លែផ្លែឈើ​វៀតណាម​បាន​ឲ្យ​ដឹង​ថា ប្រទេសថៃ​បាន​បង្កើន​ការបញ្ជា​ទិញ​កសិផល​ច្រើន​ រួមមាន ផ្លែមៀន គូលែន និង​ទុរេន ជាពិសេស…

ក្រុងហាណូយ​របស់​វៀតណាម​បាន​ពង្រីក​ចម្ការ​ដំណាំ​សរីរាង្គ​របស់​ខ្លួន ហើយ​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់កសិកម្ម​មាន​សុវត្ថិភាព​និង​ចីរភាព ហើយ​ផលិត​បាន​នូវ​កសិផល​ដែល​មាន​គុណតម្លៃ​ខ្ពស់ និងមាន​ផល​ប៉ះពាល់​តិច​លើ​បរិស្ថាន ។ មន្ត្រីកសិកម្មរបស់ក្រុងហាណូយ បាននិយាយថា ផលិតកម្មដំណាំសរីរាង្គ នឹងបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់ ហើយនឹងនាំមកនូវកសិផលដែលមានឱជារស និងសុវត្ថិភាព នៅលើទីផ្សារ។ ទន្ទឹមនឹងនេះ ដំណាំសរីរាង្គនឹងជួយបង្កើនប្រាក់ចំណូលរបស់កសិករផងដែរ ។ លោក វូ ធីហួង នាយកមជ្ឈមណ្ឌលប្រពលវប្បកម្មកសិកម្មក្រុងហាណូយ បានឲ្យដឹងថា…

វៀតណាម​នាំចេញ​​កាហ្វេ​ទៅ​ទីផ្សារ​អន្តរជាតិបាន ៩៦ម៉ឺន ៤០០០តោន ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៤ ដោយរក​ចំណូល​បានជិត ៣,៥៤​ពាន់​លាន​ដុល្លារ​អាមេរិក ។ បើ​គិត​ជា​បរិមាណ​វិញ ការនាំចេញកាហ្វេ​ធ្លាក់ចុះជិត ១៤% ប៉ុន្តែ គិតជាតម្លៃ​ទឹកប្រាក់វិញ កើន​ជាង ៣០% បើ​ធៀបទៅនឹង​រយៈពេល​ដូចគ្នា​នៃឆ្នាំ២០២៣ ។ នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មានវៀតណាម ។ តួលេខពីក្រសួងកសិកម្ម​និងអភិវឌ្ឍន៍​​បង្ហាញថា…

វៀតណាម​បាន​ព្យាករ​ថា ចំណូល​ពី​ការនាំចេញ​ផ្លែ​ទុរេន​របស់​ខ្លួន​ អាច​ហក់​ឡើង​ដល់​ជាង ៣​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ ។ នេះបើ​យោង​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​វៀតណាម ដែល​បាន​ដកស្រង់​សម្ដី​ពី​មន្ត្រី​ក្នុង​សមាគម​បន្លែ​ផ្លែឈើ​វៀតណាម ។ គិតត្រឹមពាក់​កណ្ដាល​ឆ្នាំ​នេះ វៀតណាម​បាន​នាំ​ទុរេន​ចេញ​ទៅ​ទីផ្សារ​បរទេស បាន​ទឹក​ប្រាក់​ជាង ១៣០០​លាន​ដុល្លារ​អាមេរិក​រួច​ទៅហើយ ដែល​តួលេខ​នេះ បាន​កើន​ឡើង​រហូត​ដល់​ទៅ ៤០% បើធៀប​នឹង​ឆ្នាំមុន ។ សមាគម​បន្លែ​ផ្លែឈើ​វៀតណាម​បាន​ឲ្យ​ដឹង​ថា គេកំពុងតែ​ផ្សព្វផ្សាយ​អំពី​ពិធីសារ​ស្ដីពី​ការនាំចេញ​ទុរេន​បង្កក​ទៅកាន់​ប្រទេស​ចិន​ជាផ្លូវការ ។…

ផលិតផលកសិកម្ម​របស់​ប្រទេសវៀតណាម នាំចេញកាន់តែច្រើនឡើងទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងនោះក្នុងរយៈពេល ៦ ខែ នៃឆ្នាំ ២០២៤ នេះ ការនាំចេញផលិតផលកសិកម្ម មានទំហំទឹកប្រាក់ ១៦៤ លានដុល្លារ ដែលបានកើនឡើង ៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ កំណើនការនាំកសិផលពីប្រទេសវៀតណាមទៅកាន់ប្រទេសកូរ៉េខាងត្បូងនេះក៏ដោយសារតែតម្រូវការពីអ្នកប្រើប្រាស់បានកើនឡើងផងដែរ ។ លោក ជឿង…