តម្លៃបន្លែបង្ការបានកើនឡើងរហូតដល់ទៅ ៣០% នៅទីក្រុងហាណូយ និងបណ្ដាស្រុកផ្សេងទៀតរបស់វៀតណាមភាគខាងជើង ក្រោយពេលខ្យល់ព្យុះយ៉ាគី បានបោកបក់មកលើប្រទេសនេះ ដោយបានបំផ្លាញផលដំណាំ និងប៉ះពាល់ដល់ប្រព័ន្ធដឹកជញ្ជូន ។ បណ្ដាទីផ្សារនានានៅក្នុងក្រុងហាណូយ និងនៅតាមតំបន់ជាប់មាត់សមុទ្រ បានបើកដំណើរការឡើងវិញ ប៉ុន្តែ មានអ្នកទៅលក់និងដើរផ្សារតិចតួចប៉ុណ្ណោះ ។ អាជីវករបានត្អូញត្អែរពីការលំបាកក្នុងការដឹកជញ្ជូនបន្លែ ហើយរំពឹងថា បន្លែនឹងបន្តឡើងថ្លៃប៉ុន្មានថ្ងៃទៅមុខទៀត ពីព្រោះខ្យល់ព្យុះបានបំផ្លាញចម្ការអស់ជាច្រើន។ ទោះជាយ៉ាងណា…
