ការរុករក៖ អាជីវកម្មគ្រួសារ

រាល់ការចាប់ផ្តើមធ្វើអ្វីមួយ ជាពិសេស ការប្រកបមុខរបររកស៊ីគឺតែងតែជួបនូវឧបសគ្គជានិច្ច មិនថាឧបសគ្គនោះតូចឬធំនោះទេ វានឹងកើតមានឡើងដោយស្វ័យប្រវត្តិ ។ តួយ៉ាងប្តីប្រពន្ធមួយគូ ដែលទើបតែរៀបការហើយថ្មីថ្មោង មិនដឹងជាធ្វើការនិងរកស៊ីអ្វី ក៏ចាប់ផ្តើមពិភាក្សាគ្នាចាប់មុខរបរមួយ គឺរបរលក់ត្រីងៀត ដែលសព្វថ្ងៃ ត្រូវបានគេស្គាល់ថាយីហោ ត្រីងៀតមាតុភូមិខ្មែរ ។ លោក ប្រាក់ ស៊ីដា ដែលជាស្វាមី បានរៀបរាប់ប្រាប់ពីសាវតានិងរឿងរ៉ាវនៅពីក្រោយឆាក…

ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង – កាលអំឡុងទសវត្សរ៍២០០០ លោក វន សុវី បានបោះបង់ការងារជាគ្រូបង្រៀនមុខវិជ្ជាភូមិវិទ្យានិងប្រវត្តិវិទ្យា មកធ្វើជាមន្ត្រីឥណទានឱ្យស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងស្រុកមួយ ដែលកាលណោះ លោកថាមកពីប្រាក់ខែគ្រូបង្រៀនទាបពេក ។ ជាមន្ត្រីឥណទាន ឬគេហៅទូទៅថា CO លោក សាវី ត្រូវធ្វើដំណើរចុះទៅតាមភូមិដើម្បីជួបប្រជាពលរដ្ឋ ដែលនៅពេលនោះហើយ លោកបានឃើញរទេះគោចាស់ៗត្រូវអ្នកភូមិទុកចោលលែងប្រើប្រាស់…