នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ វៀតណាម អ៊ែរឡាញ បានចាប់ផ្ដើមជើងហោះហើរត្រង់ រវាងទីក្រុងហាណូយ និងរាជធានីភ្នំពេញ ជាមួយនឹងកាលវិភាគ ៤ជើង ក្នុងសប្ដាហ៍ នៅរៀងរាល់ថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ។ ផ្លូវហោះហើរត្រង់ថ្មីនេះជាការផ្ដល់ជម្រើសថ្មីទៀតដល់អ្នកធ្វើដំណើរ ។ កន្លងមក…
ការរុករក៖ Vietnam Tourism
បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ហាក់កំពុងប្រកួតប្រជែងគ្នាយ៉ាងសកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យមកទស្សនាប្រទេសរបស់ខ្លួន ដោយផ្ដល់ការលើកទឹកចិត្តផ្សេងៗ ជាពិសេស គោលនយោបាយទិដ្ឋាការពិសេស ។ ប្រទេសមួយដែលធ្វើបានល្អជាងគេបំផុតក្នុងការទាក់ទាញទេសចរចិន គឺប្រទេសថៃ ដោយក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ ថៃទទួលស្វាគមន៍ទេសចរចិនបាន ៣,៤៣លាននាក់ ។ បើតាមការផ្សាយរបស់សារព័ត៌មានវៀតណាម ថៃដណ្ដើមបានលេខ១ជាគោលដៅពេញនិយមបំផុតនៅអាស៊ីអាគ្នេយ៍ សម្រាប់ទេសចរចិន ។ ឈរនៅលេខ២ គឺប្រទេសវៀតណាម ដោយទទួលបានទេសចរចិន ១,៨៩លាននាក់…
អាកាសចរណ៍ជាតិរបស់វៀតណាម វៀតណាមអ៊ែរឡាញស៍ បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមផ្លូវហោះហើរថ្មី ហោះត្រង់ទៅមក ហាណូយ-ភ្នំពេញ ពីចុងខែតុលា ឆ្នាំ២០២៤តទៅ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។ ផ្លូវហោះហើរត្រង់ថ្មីនេះ គ្រោងដំណើរការ ៤ ជើងក្នុងសប្ដាហ៍ ពោលគឺរៀងរាល់ថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ។…
កោះត្រល់ ឬកោះភូកុក ជាភាសាវៀតណាមនោះ បានទទួលភ្ញៀវទេសចរបរទេសរហូតដល់ទៅជាង ៦៣ម៉ឺននាក់ កាលពីខែកក្កដា កន្លងទៅនេះ ។ នេះបើយោងតាមសារព័ត៌មានវៀតណាម ។ មន្ទីរទេសចរណ៍ខេត្តកៀនយ៉ាងរបស់វៀតណាម បានឲ្យដឹងថា ភ្ញៀវទេសចរដែលទៅលេងកោះត្រល់ ឬកោះភូកុក ជាភាសាវៀតណាម កាលពីខែកក្កដា មានចំនួន ៦៣៦,០០០នាក់ ដែលបានកើនឡើងប្រមាណ ២៤%…
ក្នុងខែកក្កដានេះ វៀតណាមទទួលភ្ញៀវទេសចរបរទេសបាន ១លាន ១៥ម៉ឺននាក់ ។ តួលេខនេះកើនឡើង ១១% បើធៀបនឹងខែកក្កដា ឆ្នាំកន្លងទៅ ។ គិតជាសរុប ពីខែមករា ដល់ខែកក្កដា ភ្ញៀវទេសចរបរទេស ៩លាន ៩៨ម៉ឺននាក់ បានទៅទស្សនាប្រទេសវៀតណាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។…
