នៅថ្ងៃចន្ទនេះ រដ្ឋសភាវៀតណាមបានអនុម័តការបណ្ដេញឧបនាយករដ្ឋមន្ត្រី ឡេ មិញខៃ (Le Minh Khai) ចេញពីតំណែង នៅក្នុងសម័យប្រជុំវិសាមញ្ញរបស់ខ្លួន ។ សារព័ត៌មានវៀតណាមបានផ្សាយថា គណៈកម្មាធិការមជ្ឈិមបក្សបានបណ្ដេញលោក ខៃ ចេញពីតំណែងលេខាបក្ស និងសមាជិកគណៈកម្មាធិការមជ្ឈិម កាលពីថ្ងៃទី៣ ខែសីហា ដោយនិយាយថា ឧបនាយករដ្ឋមន្ត្រីរូបនេះរំលោភច្បាប់គណបក្សនិងច្បាប់ប្រឆាំងអំពើពុករលួយ ព្រមទាំងទោសកំហុសផ្សេងៗទៀត…
