ការរុករក៖ Singapore

នៅថ្ងៃពុធនេះ អូស្ត្រាលី​បាន​ផ្ដល់​ភ្លើងខៀវ​ដល់​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​មួយ ដែលមានទឹកប្រាក់ ១ម៉ឺន ៣៥០០លានដុល្លារអាមេរិក ដែល​គ្រោង​នាំចេញ​ថាមពល​ពី​កសិដ្ឋាន​សូឡាយក្ស​មួយ​នៅភាគជើង​ប្រទេស​អូស្ត្រាលី ទៅ​សិង្ហបុរី តាម​ខ្សែកាបបាតសមុទ្រ​ប្រវែង ៤៣០០គីឡូម៉ែត្រ ។ រដ្ឋមន្ត្រីបរិស្ថាន​អូស្ត្រាលី និយាយថា គម្រោង​តភ្ជាប់​ថាមពល​អូស្ត្រាលី-អាស៊ីនេះ នឹង​​ឆ្លើយតបទៅនឹងតម្រូវការថាមពលកកើតឡើងវិញ​ដែល​កើនឡើង ទាំង​នៅ​ក្នុងស្រុក និងទាំងនៅ​ក្រៅប្រទេស ។ នៅក្រោមគម្រោងនេះ កសិដ្ឋាន​សូឡាដ៏ធំមួយ​នឹង​ផលិត​ថាមពល​គ្រប់គ្រាន់​សម្រាប់​លំនៅឋាន ៣លានខ្នង…

រដ្ឋាភិបាល​សិង្ហបុរី​បាន​ដាក់​ចេញគោលនយោបាយថ្មីមួយ ដើម្បី​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់ទៅ ៤៥០០ដុល្លារអាមេរិក ដល់​កម្មករដែលអត់ការងារធ្វើ​ក្នុង​រយៈពេល ៦ខែ ។ នេះបើតាមការចុះផ្សាយរបស់កាសែត ឌឹ ស្ទ្រេថស៍ ថែមស៍ ។ នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក ឡរ៉ង់ស៍ វុង បានប្រកាស​កម្មវិធីនេះកាលពីថ្ងៃអាទិត្យ ។ កម្មវិធីឧបត្ថម្ភ​នេះ តម្រូវ​ឱ្យ​អ្នកទទួលផល​ត្រូវ​ចូលរួមវគ្គបណ្ដុះបណ្ដាល​ ការពិគ្រោះ​ពីអាជីពការងារ…