បើនិយាយពីវិស័យទេសចរណ៍ ថៃស្ថិតក្នុងចំណោមប្រទេសនាំមុខគេក្នុងការទាក់ទាញទេសចរបរទេសបានច្រើនជាងគេបំផុត នៅអាស៊ីអាគ្នេយ៍ ។ ជាក់ស្ដែង គ្រាន់តែទីក្រុងប៉ាតាយ៉ាមួយរបស់ថៃ ក្នុងពេល ៦ខែ ដើមឆ្នាំ២០២៤នេះ ទទួលបានភ្ញៀវទេសចរ ជាង ១២លាននាក់ ដែលចំនួននេះ កើនលើសចំនួននៅមុនការផ្ទុះជំងឺកូវីដ១៩ទៅទៀត ។ អាជ្ញាធរទេសចរណ៍ថៃ និយាយថា ក្នុងចំណោមទេសចរ ១២លាន ៦៩ម៉ឺននាក់…
