ការរុករក៖ Global Rice Market

វៀតណាម​នាំចូល​ស្រូវអង្ករ​យ៉ាង​ច្រើន​លើស​ពេលណាៗ​ទាំងអស់​ក្នុង​រយៈកាល ៩​ខែ​នៃ​ឆ្នាំ​២០២៤ ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត ១​ពាន់​លានដុល្លារ ។ វៀតណាម​ជាប្រទេស​នាំចេញ​អង្ករ​ច្រើន​ជាង​គេ​បំផុត​លំដាប់​ទីបី​ក្នុង​ពិភពលោក បន្ទាប់ពី​ឥណ្ឌា​និង​ថៃ ប៉ុន្តែ ក្នុងរយៈកាល​៩​ខែ​ឆ្នាំនេះ វៀតណាម​ក៏​បាន​នាំចូល​ស្រូវ​អង្ករ​ច្រើន​ផងដែរ ដោយ​បាន​កើន​ឡើង​រហូត​ដល់​ទៅ ៥៧% បើធៀបនឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន ។ អ្នកពាក់ព័ន្ធវិស័យស្រូវអង្ករ​របស់​វៀតណាម​បាន​និយាយ​ថា កសិករ​វៀតណាម​កំពុង​ផ្ដោត​លើ​ពូជ​ស្រូវ​ដែល​មាន​តម្លៃ​ខ្ពស់​សម្រាប់​ការនាំចេញ ដូច្នេះ បណ្ដា​ក្រុមហ៊ុន​ក្នុង​ស្រុក​បាន​បង្កើន​ការនាំចូល​ស្រូវ​អង្ករ​ដែល​មាន​តម្លៃ​ធូរថ្លៃ​សម្រាប់​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក ។ ឈ្មួញស្រូវអង្ករមួយរូប​នៅវៀតណាម​ខាងត្បូង…