ការរុករក៖ Cambodia Rice

វៀតណាម​នាំចូល​ស្រូវអង្ករ​យ៉ាង​ច្រើន​លើស​ពេលណាៗ​ទាំងអស់​ក្នុង​រយៈកាល ៩​ខែ​នៃ​ឆ្នាំ​២០២៤ ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត ១​ពាន់​លានដុល្លារ ។ វៀតណាម​ជាប្រទេស​នាំចេញ​អង្ករ​ច្រើន​ជាង​គេ​បំផុត​លំដាប់​ទីបី​ក្នុង​ពិភពលោក បន្ទាប់ពី​ឥណ្ឌា​និង​ថៃ ប៉ុន្តែ ក្នុងរយៈកាល​៩​ខែ​ឆ្នាំនេះ វៀតណាម​ក៏​បាន​នាំចូល​ស្រូវ​អង្ករ​ច្រើន​ផងដែរ ដោយ​បាន​កើន​ឡើង​រហូត​ដល់​ទៅ ៥៧% បើធៀបនឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំមុន ។ អ្នកពាក់ព័ន្ធវិស័យស្រូវអង្ករ​របស់​វៀតណាម​បាន​និយាយ​ថា កសិករ​វៀតណាម​កំពុង​ផ្ដោត​លើ​ពូជ​ស្រូវ​ដែល​មាន​តម្លៃ​ខ្ពស់​សម្រាប់​ការនាំចេញ ដូច្នេះ បណ្ដា​ក្រុមហ៊ុន​ក្នុង​ស្រុក​បាន​បង្កើន​ការនាំចូល​ស្រូវ​អង្ករ​ដែល​មាន​តម្លៃ​ធូរថ្លៃ​សម្រាប់​បំពេញ​តម្រូវការ​ប្រើប្រាស់​ក្នុង​ស្រុក ។ ឈ្មួញស្រូវអង្ករមួយរូប​នៅវៀតណាម​ខាងត្បូង…

តម្លៃ​ក្នុង​ស្រុក​សម្រាប់​អង្ករ​​ថៃ​បាន​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ហើយ ក្រោយពេល​ដែល​ប្រទេស​ឥណ្ឌា​បាន​ចាប់ផ្ដើម​នាំចេញ​អង្ករ​រប​ស់ខ្លួន​ឡើងវិញ ។ ទោះជាយ៉ាងណា ប្រធានកិត្តិយស​សមាគម​នាំចេញ​អង្ករ​របស់​ថៃ បាន​និយាយ​ថា បើទោះបីជា​មាន​ការប្រែប្រួល​បែបនេះ​ក៏ដោយ ក៏ពុំមាន​ការប៉ះពាល់​ទៅ​លើ​បរិមាណ​នាំចេញ​អង្ករ​របស់​ថៃ​នៅក្នុង​ឆ្នាំ​នេះ​ដែរ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៨ ខែកញ្ញា ប្រទេសឥណ្ឌាបានលុបចោល​បម្រាមនាំចេញ​អង្ករ​របស់ខ្លួន ក្រោយពេល​បាន​ហាមឃាត់​ការនាំចេញ​អស់រយៈពេលជាង​មួយ​ឆ្នាំ ដើម្បី​បម្រុង​សម្រាប់​ការប្រើប្រាស់​ក្នុង​ស្រុក ។ សមាគមនាំចេញអង្ករ​របស់​ថៃ បាននិយាយថា នៅពេលនេះ…

ក្នុងរយៈកាល​៩​ខែ​នៃ​ឆ្នាំ​នេះ វៀតណាម​បាន​នាំចេញ​អង្ករ​បាន​រហូត​ដល់​ទៅ ៧​លាន​តោន គិតជាទឹក​ប្រាក់​ប្រមាណ ៤៣៧០​លាន​ដុល្លារ ។ តម្លៃអង្ករវៀតណាម​នាំចេញ​ជាមធ្យម គឺ ៦២៤ ដុល្លារក្នុងមួយតោន ដែលតម្លៃនេះ​កើន​ឡើង​ជាង ១៣% ធៀបនឹង​ឆ្នាំមុន ។ កាលពីពេលថ្មីៗ ឥណ្ឌាបានលុបចោល​បម្រាម​នាំចេញអង្ករ​របស់​ខ្លួន​ទៅកាន់​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ អ្នកជំនាញ​វៀតណាម​បាន​និយាយ​ថា ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ច្រវាក់​តម្លៃ​អង្ករ​របស់​វៀតណាម ត្រូវបានរៀបចំ​យ៉ាង​រឹងមាំ…