ការរុករក៖ cambodia

ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំនិងចំណាស់ជាងគេមួយនៅកម្ពុជា ថ្មីៗបំផុតនេះ ទើបតែទទួលបានចំណាត់ថ្នាក់ជា«ធនាគារសុវត្ថិភាពជាងគេបំផុត»នៅលើពិភពលោក ដែលចំណាត់ថ្នាក់អន្តរជាតិនេះផ្ដល់ដោយទស្សនាវដ្ដី Global Finance Magazine ។ ទស្សនាវដ្ដីហិរញ្ញវត្ថុសាកលលោក ឬ Global Finance Magazine បានប្រកាសបញ្ជីធនាគារសុវត្ថិភាពបំផុតនៅលើពិភពលោក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។…

ការធ្វើដំណើរ​​នៅ​ទូទាំង​​ពិភពលោក​​របស់​​លោកអ្នក​​កាន់តែ​​ងាយស្រួល ជាមួយនឹង​​ការប្រើប្រាស់ អេស៊ីទាន់ចិត្ត របស់ធនាគារ អេស៊ីលីដា ។ លោកអ្នកអាច​ប្រើប្រាស់ អេស៊ីទាន់ចិត្ត ដែលជាអេប​របស់​ធនាគារខ្មែរ សម្រាប់ការទូទាត់​ប្រាក់​នានានៅគ្រប់​ទីកន្លែង ទូទាំងពិភពលោក ដោយគ្រាន់តែធ្វើការស្កេន QR ដែលស្លាកសញ្ញារបស់ Mastercard ឬ VISA តែប៉ុណ្ណោះ បន្ទាប់មកនឹងកាត់​ប្រាក់​ចេញពីប័ណ្ណ Mastercard…

ក្រសួង​ដឹកជញ្ជូនថៃ​ប្រកាសគាំទ្រ​គម្រោង​សាងសង់​និងអភិវឌ្ឍព្រលានយន្តថ្មី ៦កន្លែង​ទៀត នៅទូទាំងប្រទេសថៃ ទៅថ្ងៃខាងមុខ ដើម្បីប្រែក្លាយប្រទេសថៃ​ជា​មជ្ឈមណ្ឌលដឹកជញ្ជូន​របស់​តំបន់ ។ ថ្មីៗនេះ មាន​ការប្រារព្ធ​សន្និសីទ​អគ្គនាយកដ្ឋាន​អាកាសចរណ៍ស៊ីវិល​លើក​ទី៥៩ នៅ​ប្រទេសហ្វ៊ីលីពីន ដែល​ចូលរួម​ដោយ​អ្នកពាក់ព័ន្ធមកពី ៤៧ ប្រទេស ។ នៅក្នុង​សន្និសីទនេះ គេបានពិភាក្សាគ្នា​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស ហើយ​គេបានព្យាករថា នៅ២០ឆ្នាំទៅមុខ ចំនួនអ្នកធ្វើដំណើរតាមអាកាស​នឹងកើនឡើងទ្វេដង ។ នេះ​បើ​យោងតាម​ការចុះផ្សាយរបស់សារព័ត៌មានថៃ…

ប្រទេសកម្ពុជា​មានផែនការនាំចូល​ថាមពល​ស្អាត ជាង ៦០០មេហ្គាវ៉ាត់ ពីប្រទេសជិតខាងទាំងបី ឡាវ វៀតណាម និងថៃ ។ នេះ​បើ​តាម​ការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ដែល​បានសម្ភាស​រដ្ឋមន្ត្រី​ថាមពលកម្ពុជា លោក កែវ រតនៈ នៅឯប្រទេសសិង្ហបុរី ។ ចាប់ផ្ដើមនៅឆ្នាំ២០២៦ កម្ពុជា​នឹង​នាំចូលអគ្គិសនី ៣០០មេហ្គាវ៉ាត់ពីប្រទេសឡាវ ដែលជាថាមពលស្អាត…

នៅឆ្នាំនេះ ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ២ថ្ងៃ គឺ​ថ្ងៃទី២៦-២៧ ខែតុលា ដែល​នឹង​ផ្ដល់​ឱកាស​ការងារជាង ៣ម៉ឺនកន្លែងដល់យុវជន ហើយគេរំពឹងថា ពិព័រណ៍នេះនឹងទាក់ទាញអ្នកចូលរួមប្រមាណជាង ៤ម៉ឺននាក់ ។ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជា​អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី១៧ តុលា…

ប្រទេសថៃ និងវៀតណាម​បានព្រមព្រៀង​គ្នា​សម្រប​​សម្រួល​​ជាមួយ​ប្រទេស​ពាក់ព័ន្ធ​ផ្សេង​ទៀត រួមទាំង​កម្ពុជា​ផង ក្នុង​ការអនុវត្ត​សាកល្បង​នូវ​គម្រោង “ប្រាំមួយប្រទេស គោលដៅមួយ” ។ ការព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​រវាង​នាយករដ្ឋមន្ត្រី​វៀតណាម​និង​នាយករដ្ឋមន្ត្រី​ថៃ ដែលបានជួបប្រជុំគ្នា​នៅឯ​ប្រទេស​ឡាវ​ក្នុង​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ។ គួរបញ្ជាក់​ថា កាលពី​ដើម​ឆ្នាំ​នេះ ប្រទេស​ថៃ​បាន​ដាក់​សំណើ​គម្រោង​ទិដ្ឋាការ​រួម​គ្នា ជាមួយ​ប្រទេស​ប្រាំ​ទៀត រួម​មាន​កម្ពុជា វៀតណាម ឡាវ…

“ហាងអ្ហែង! សេវាយឺតម៉េះអ្ហាះ!” “ងាប់ហើយអ្ហា! ម្ហូបហៅកន្លះម៉ោងមិនទាន់បានទៀត ?” ទាំងនេះជាពាក្យពេចន៍រអ៊ូរទាំរបស់ភ្ញៀវខ្លះដែលចូលហូបអាហារតាមហាងនៅក្នុងអំឡុងពេលបុណ្យទានធំៗម្ដងៗ ។ នៅស្រុកយើង មានថ្ងៃបុណ្យឈប់សម្រាកវែងៗពីរដងក្នុងមួយឆ្នាំ គឺ បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជារឿយៗ ថ្ងៃឈប់សម្រាកពីការងារមានពី ៣ថ្ងៃ ទៅ ៥ថ្ងៃ បើថ្ងៃឈប់ជាប់គ្នានឹងថ្ងៃសៅរ៍អាទិត្យផងនោះ ។ មែនទែនទៅ…

អាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា ប្រកាស​បន្ថែម​ជើង​ហោះហើរថ្មី​ទៀត ដោយ​ហោះត្រង់ទៅមក ខេត្តសៀមរាប-ប្រទេស​សិង្ហុបុរី ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤​ នេះទៅ ។ នេះ​បើយោងតាម​ប្រកាស​ព័ត៌មានរបស់​ក្រុមហ៊ុន ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។ ការហោះហើរត្រង់​នេះនឹងមានរៀងរាល់ថ្ងៃ ដោយ​ពីខេត្តសៀមរាប ទៅសិង្ហបុរី…

អ្នកជំនាញ​សេដ្ឋកិច្ច​ថៃ​មួយ​រូប​បាន​និយាយ​ថា ប្រទេស​ថៃ​គួរតែ​ប្រឹង​ជំរុញ​វិស័យ​កសិកម្ម​និង​ចំណី​អាហារ ក៏ដូចជា​សេវាកម្ម​កម្រិត​ខ្ពស់ ដើម្បី​ឲ្យ​ក្លាយ​ជា​ចលករ​ថ្មី​សម្រាប់​កំណើន​សេដ្ឋកិច្ច ដើម្បី​បង្កើត​ការងារ​នៅ​ក្នុង​ប្រទេស ។ លោក ស៊ូប៉ាវុដ សៃឈឿ ប្រធាន​ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​របស់​ប្រទេសថៃ បានថ្លែង​ប្រាប់​កាសែត ខៅស៊ុដ ថា ប្រទេសថៃ​គួរតែ​បញ្ឈប់​មហិច្ឆតា​របស់​ខ្លួន​ដែល​ចង់​ក្លាយ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​នៅក្នុង​អាស៊ី​ទៀត​ទៅ ។ លោកបានពន្យល់ថា ប្រទេសថៃ ពិបាកនឹងប្រជែងជាមួយនឹងប្រទេសចិនណាស់នៅក្នុងឱស្សាហកម្មកម្មន្តសាលនេះ ហើយថា សូម្បីតែសហរដ្ឋអាមេរិក…

ធនាគារអេស៊ីលីដា បានបង្ហាញអំពីសក្ដានុពលរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនចុះបញ្ជីផ្សារភាគហ៊ុន នៅចំពោះមុខវិនិយោគិនជាតិ និងអន្តរជាតិជាច្រើន។ ការបង្ហាញពីសក្ដានុពលរបស់ធនាគារអេស៊ីលីដានេះបានធ្វើឡើងក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ “វឌ្ឍនភាពរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី” នៅឯទីស្នាក់ការកណ្ដាលរបស់ធនាគារផ្ទាល់ ដែល​សហការរៀបចំ​ដោយ​ធនាគារ អេស៊ីលីដា និងផ្សារ​មូលបត្រ​កម្ពុជា (CSX) ។ ក្រៅពីការបង្ហាញពីសក្ដានុពលរបស់ខ្លួន ក៏មានការវិភាគថ្លៃភាគហ៊ុនរបស់ធនាគារអេស៊ីលីដា ដែលបានធ្វើឡើងដោយបណ្ដាក្រុមហ៊ុនដែលមានជំនាញក្នុងវិស័យភាគហ៊ុននេះដែរ ។ លោក​បណ្ឌិត អ៊ិន…