ការរុករក៖ bee farming

ការចិញ្ចឹមឃ្មុំបែបធម្មជាតិ បច្ចុប្បន្ន​ កំពុងរីក​ចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែក៏មិន​អាច​បំពេញតម្រូវការ​នៅក្នុង​ស្រុក​បាន​នៅ​ឡើយទេ ដោយសារតែ​ការផលិត​ទឹកឃ្មុំ​នៅ​មាន​កម្រិត ខណៈ​តម្រូវការមាន​ច្រើន​លើស ដូច្នេះ​ទើប​ធ្វើ​ឲ្យ​មានការនាំចូល​ទឹកឃ្មុំ​ពីក្រៅ​ដើម្បី​បំពេញ​តម្រូវការ​មួយ​ចំណែក ។ លោក ឆេង ផារី គឺជាកសិករចិញ្ចឹមឃ្មុំម្នាក់ នៅលើ​កោះសំរោង ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ។ លោក​មាន​បទ​ពិសោធន៍​ចិញ្ចឹម​ឃ្មុំ​ប្រមាណ​ជា ៨​ឆ្នាំ​មក​ហើយ ហើយ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ លោក​បាន​ជួប​បរាជ័យ​ជាច្រើន​ក្នុង​ការចិញ្ចឹម​ឃ្មុំ…