ការចិញ្ចឹមឃ្មុំបែបធម្មជាតិ បច្ចុប្បន្ន កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែក៏មិនអាចបំពេញតម្រូវការនៅក្នុងស្រុកបាននៅឡើយទេ ដោយសារតែការផលិតទឹកឃ្មុំនៅមានកម្រិត ខណៈតម្រូវការមានច្រើនលើស ដូច្នេះទើបធ្វើឲ្យមានការនាំចូលទឹកឃ្មុំពីក្រៅដើម្បីបំពេញតម្រូវការមួយចំណែក ។ លោក ឆេង ផារី គឺជាកសិករចិញ្ចឹមឃ្មុំម្នាក់ នៅលើកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ លោកមានបទពិសោធន៍ចិញ្ចឹមឃ្មុំប្រមាណជា ៨ឆ្នាំមកហើយ ហើយក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ លោកបានជួបបរាជ័យជាច្រើនក្នុងការចិញ្ចឹមឃ្មុំ…
