ធនាគារពិភពលោកបានផ្ដល់យោបល់ឱ្យប្រទេសវៀតណាមពិចារណាអនុវត្តពន្ធពិសេស ១៥៥% លើភេសជ្ជៈស្រវឹង ជាការឆ្លើយតបទៅនឹងកំណើននៃចំនួនអ្នកស្លាប់និងឈឺដោយសារគ្រឿងស្រវឹង ។ ធនាគារបានស្នើទៅក្រសួងហិរញ្ញវត្ថុវៀតណាម ថា គួរយកពន្ធដាច់ខាត ០,៦៥ដុល្លារក្នុង ១លីត្រនៃគ្រឿងស្រវឹង ដោយបូកបន្ថែមពីលើពន្ធ ៦៥% ក្នុងមួយផលិតផល ដែលកំពុងអនុវត្តស្រាប់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ។ ធនាគារពិភពលោកនិយាយថា ការដំឡើងពន្ធនេះគឺដើម្បីទប់ស្កាត់កុំឱ្យការទទួលទានស្រា ឬគ្រឿងស្រវឹងរីករាលដាលខ្លាំងពេក…
