ការរុករក៖ Airports

ក្រសួង​ដឹកជញ្ជូនថៃ​ប្រកាសគាំទ្រ​គម្រោង​សាងសង់​និងអភិវឌ្ឍព្រលានយន្តថ្មី ៦កន្លែង​ទៀត នៅទូទាំងប្រទេសថៃ ទៅថ្ងៃខាងមុខ ដើម្បីប្រែក្លាយប្រទេសថៃ​ជា​មជ្ឈមណ្ឌលដឹកជញ្ជូន​របស់​តំបន់ ។ ថ្មីៗនេះ មាន​ការប្រារព្ធ​សន្និសីទ​អគ្គនាយកដ្ឋាន​អាកាសចរណ៍ស៊ីវិល​លើក​ទី៥៩ នៅ​ប្រទេសហ្វ៊ីលីពីន ដែល​ចូលរួម​ដោយ​អ្នកពាក់ព័ន្ធមកពី ៤៧ ប្រទេស ។ នៅក្នុង​សន្និសីទនេះ គេបានពិភាក្សាគ្នា​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​វិស័យ​ដឹកជញ្ជូន​ផ្លូវអាកាស ហើយ​គេបានព្យាករថា នៅ២០ឆ្នាំទៅមុខ ចំនួនអ្នកធ្វើដំណើរតាមអាកាស​នឹងកើនឡើងទ្វេដង ។ នេះ​បើ​យោងតាម​ការចុះផ្សាយរបស់សារព័ត៌មានថៃ…

ប្រទេសថៃ​បានដាក់ចេញ​នូវ​គោលដៅ​ដ៏មហិច្ឆតាមួយ គឺ​សម្រេចបាន​ជើង​ហោះហើរ​ ១លានជើង នៅទូទាំង​ប្រទេស នៅឆ្នាំក្រោយនេះ ។ គោលដៅនេះ​ត្រូវបានប្រកាស​ដោយ​អនុរដ្ឋមន្ត្រីក្រសួងដឹក​ជញ្ជូន​ថៃ លោកស្រី ម៉ាណាផន ចារ៉ឺនស្រ៊ី នៅឯ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​រត់​ទីបីរបស់​ព្រលានយន្ត​ហោះ សុវណ្ណភូមិ កាលពីដើម​ខែតុលា ។ នេះជា​ផ្នែកមួយនៃគោលដៅ​ធំ​របស់​រដ្ឋាភិបាលថៃ ដើម្បី​ប្រែក្លាយ​ប្រទេស​ថៃ​ទៅជា​មជ្ឈមណ្ឌល​អាកាសចរណ៍​របស់តំបន់ និងជំរុញ​វិស័យ​ទេសចរណ៍​និង​សេដ្ឋកិច្ច​របស់​ប្រទេស​សេដ្ឋកិច្ចធំជាងគេបំផុតទីពីរ​នៅ​អាស៊ានមួយនេះ ។ បើតាមលោកស្រីអនុរដ្ឋមន្ត្រី ក្នុង​ឆ្នាំសារពើ​ពន្ធ…