បុគ្គលិកធនាគារអេស៊ីលីដា ប្រមាណ ៦៧០ នាក់បានចូលរួមបរិច្ចាគឈាម ក្នុងឆ្នាំ ២០២៤ នេះ ហើយនេះជាឆ្នាំទី ៨ ហើយដែលអេស៊ីលីដា រៀបចំឱ្យបុគ្គលិកស្ម័គ្រចិត្តចូលរួមផ្ដល់ឈាម ដើម្បីសង្គ្រោះជីវិតនោះ ។ ការបរិច្ចាគឈាមនេះបានធ្វើឡើងនៅទីស្នាក់ការកណ្ដាល និងតាមបណ្ដាសាខារបស់ធនាគារអេស៊ីលីដា ទូទាំងប្រទេស ដោយមានកិច្ចសហការជាមួយនឹងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ។ លោក លី…
ការរុករក៖ ACLEDA
ធនាគារ អេស៊ីលីដា ប្រកាសបើកសាខាថ្មីទី២៦៥ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលចាប់ដំណើរការពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ តទៅ ។ លោកស្រី សុខ សោភា គណៈប្រធាននាយិកាប្រតិបត្ដិប្រតិបត្ដិការ មានប្រសាសន៍ថា ការពង្រីកប្រតិបត្តិការសាខាថ្មីនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ធនាគារ អេស៊ីលីដា…
ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរដ៏ធំនិងចំណាស់ជាងគេមួយនៅកម្ពុជា ថ្មីៗបំផុតនេះ ទើបតែទទួលបានចំណាត់ថ្នាក់ជា«ធនាគារសុវត្ថិភាពជាងគេបំផុត»នៅលើពិភពលោក ដែលចំណាត់ថ្នាក់អន្តរជាតិនេះផ្ដល់ដោយទស្សនាវដ្ដី Global Finance Magazine ។ ទស្សនាវដ្ដីហិរញ្ញវត្ថុសាកលលោក ឬ Global Finance Magazine បានប្រកាសបញ្ជីធនាគារសុវត្ថិភាពបំផុតនៅលើពិភពលោក កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ។…
ការធ្វើដំណើរនៅទូទាំងពិភពលោករបស់លោកអ្នកកាន់តែងាយស្រួល ជាមួយនឹងការប្រើប្រាស់ អេស៊ីទាន់ចិត្ត របស់ធនាគារ អេស៊ីលីដា ។ លោកអ្នកអាចប្រើប្រាស់ អេស៊ីទាន់ចិត្ត ដែលជាអេបរបស់ធនាគារខ្មែរ សម្រាប់ការទូទាត់ប្រាក់នានានៅគ្រប់ទីកន្លែង ទូទាំងពិភពលោក ដោយគ្រាន់តែធ្វើការស្កេន QR ដែលស្លាកសញ្ញារបស់ Mastercard ឬ VISA តែប៉ុណ្ណោះ បន្ទាប់មកនឹងកាត់ប្រាក់ចេញពីប័ណ្ណ Mastercard…
អេស៊ីលីដា ជាធនាគារតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលជាប់ក្នុងបញ្ជីធនាគារកំពូលទាំង ១០០០ របស់ពិភពលោក សម្រាប់ឆ្នាំ២០២៤ ដែលចេញផ្សាយដោយទស្សនាវដ្តី The Banker ។ The Banker ធ្វើការវាស់វែងធនាគារនៅទូទាំងពិភពលោកដើម្បីដាក់បញ្ចូលក្នុងបញ្ជីប្រចាំឆ្នាំនេះ ដោយផ្ដោតលើចំណុចសំខាន់ៗ ដូចជា ទ្រព្យសកម្ម ប្រាក់ចំណេញ បុគ្គលិក និងភាពខ្លាំងនៃដើមទុន ជាដើម…
ការធ្វើដំណើរកម្សាន្ដនិងធ្វើបុណ្យទាន នាឱកាសបុណ្យភ្ជុំបិណ្ឌរបស់លោកអ្នកកាន់តែរីករាយ ងាយស្រួល និងសុវត្ថិភាព ជាមួយនឹងការប្រើប្រាស់ អេស៊ីលីដា ម៉ូបាល ដើម្បីទូទាត់ថ្លៃទំនិញ ឬសេវានៅតាមហាងនានានៅទូទាំងប្រទេស ជាពិសេស មានឱកាសអាចបានលុយត្រឡប់មកវិញថែមទៀតផង ។ ធនាគារ អេស៊ីលីដា ជាធនាគារខ្មែរដ៏ធំជាងគេមួយ ដែលតែងតែចូលរួមយ៉ាងសកម្មជាមួយប្រជាពលរដ្ឋនៅក្នុងការលើកស្ទួយនិងថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរ។ ជាក់ស្ដែង នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោកអ្នកមិនត្រឹមតែការប្រើប្រាស់ អេស៊ីលីដា…
ធនាគារអេស៊ីលីដា បានបង្ហាញអំពីសក្ដានុពលរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនចុះបញ្ជីផ្សារភាគហ៊ុន នៅចំពោះមុខវិនិយោគិនជាតិ និងអន្តរជាតិជាច្រើន។ ការបង្ហាញពីសក្ដានុពលរបស់ធនាគារអេស៊ីលីដានេះបានធ្វើឡើងក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ “វឌ្ឍនភាពរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី” នៅឯទីស្នាក់ការកណ្ដាលរបស់ធនាគារផ្ទាល់ ដែលសហការរៀបចំដោយធនាគារ អេស៊ីលីដា និងផ្សារមូលបត្រកម្ពុជា (CSX) ។ ក្រៅពីការបង្ហាញពីសក្ដានុពលរបស់ខ្លួន ក៏មានការវិភាគថ្លៃភាគហ៊ុនរបស់ធនាគារអេស៊ីលីដា ដែលបានធ្វើឡើងដោយបណ្ដាក្រុមហ៊ុនដែលមានជំនាញក្នុងវិស័យភាគហ៊ុននេះដែរ ។ លោកបណ្ឌិត អ៊ិន…
ធនាគារ អេស៊ីលីដា និងក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក របស់ធនាគារ អេស៊ីលីដា សម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក សលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា ។ ពិធីចុះហត្ថលេខានេះបានធ្វើឡើង នៅទីស្តីការក្រសួងមហាផ្ទៃរវាង នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ និងបណ្ឌិត អ៊ិន…
ធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេ អេស៊ីលីដា បានធ្វើទំនើបកម្មអេប អេស៊ីលីដាម៉ូបាល របស់ខ្លួន ឡើងដល់ជំនាន់ទី៧ហើយ ដែលប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបង្អស់នេះ ធ្វើឲ្យអតិថិជនកាន់តែងាយស្រួលប្រើប្រាស់ ស្របតាមតម្រូវការនិងមានសុវត្ថិភាពខ្ពស់បំផុត។ ក្រៅពីទំនើប អេស៊ីលីដាម៉ូបាល ជំនាន់ទី៧នេះ ត្រូវបានអភិវឌ្ឍឡើងសម្រាប់អ្នកប្រើប្រាស់គ្រប់វ័យ គ្រប់មូលដ្ឋាន ស្របទៅតាមភាពជឿនលឿននៃបច្ចេកវិទ្យា AI ។ អ្វីដែលកាន់តែពិសេស គឺ…
