
ការធ្វើដំណើរកម្សាន្ដនិងធ្វើបុណ្យទាន នាឱកាសបុណ្យភ្ជុំបិណ្ឌរបស់លោកអ្នកកាន់តែរីករាយ ងាយស្រួល និងសុវត្ថិភាព ជាមួយនឹងការប្រើប្រាស់ អេស៊ីលីដា ម៉ូបាល ដើម្បីទូទាត់ថ្លៃទំនិញ ឬសេវានៅតាមហាងនានានៅទូទាំងប្រទេស ជាពិសេស មានឱកាសអាចបានលុយត្រឡប់មកវិញថែមទៀតផង ។
ធនាគារ អេស៊ីលីដា ជាធនាគារខ្មែរដ៏ធំជាងគេមួយ ដែលតែងតែចូលរួមយ៉ាងសកម្មជាមួយប្រជាពលរដ្ឋនៅក្នុងការលើកស្ទួយនិងថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរ។
ជាក់ស្ដែង នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោកអ្នកមិនត្រឹមតែការប្រើប្រាស់ អេស៊ីលីដា ម៉ូបាល សម្រាប់ធ្វើការទូទាត់ថ្លៃទំនិញនិងសេវាកម្មបានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ប៉ុន្ដែ លោកអ្នកអាចផ្ទេរប្រាក់ទៅកាន់ក្រុមគ្រួសារ សាច់ញាតិ ឬមនុស្សជាទីស្រឡាញ់បានភ្លាមៗនៅគ្រប់ពេលវេលាគ្រប់ទីកន្លែង ។
លើសពីនេះ លោកអ្នកអាចស្កែន KHQR របស់ អេស៊ីលីដា ដើម្បីចូលបច្ច័យធ្វើបុណ្យឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជននៅតាមវត្តអារាមនានាផងដែរ ដោយមិនចាំបាច់យកសាច់ប្រាក់តាមខ្លួន ឬប្ដូរក្រដាសប្រាក់នោះឡើយ។
មិនត្រឹមតែប៉ុណ្ណោះ ធនាគារ អេស៊ីលីដា ក៏បានត្រៀមកញ្ចប់ថវិកាជាកាដូសម្រាប់ផ្ដល់ជូនអតិថិជនរបស់ខ្លួន ដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល ដើម្បីស្កែនទូទាត់តាម អេស៊ីលីដា KHQR ផងដែរ ពោលគឺ នៅអំឡុងថ្ងៃភ្ជុំធំ ចាប់ពីថ្ងៃទី ១ ដល់ ទី៣ ខែតុលា ឆ្នាំ២០២៤ អតិថិជន នឹងមានឱកាសទទួលបានប្រាក់លើកទឹកចិត្ត ១លានរៀលក្នុងម្នាក់ ដោយការផ្ដល់ជូនមានសម្រាប់អតិថិជនចំនួន ៥នាក់ ជារៀងរាល់ថ្ងៃ ។ ប្រាក់លើកទឹកចិត្តទាំងនេះ នឹងបញ្ចូលក្នុងគណនីរបស់អតិថិជន ដោយស្វ័យប្រវត្តិ នៅរៀងរាល់ថ្ងៃធ្វើការ។
អ្នកដែលទទួលបានប្រាក់លើកទឹកចិត្តនេះ នឹងត្រូវប្រកាសឈ្មោះនៅលើបណ្ដាញសង្គមផ្លូវការរបស់ធនាគារ អេស៊ីលីដា។ ដូច្នេះ សូមកុំភ្លេច សួររក KHQR របស់ធនាគារអេស៊ីលីដា ដើម្បីធ្វើការស្កែនទូទាត់ នៅតាមហាងនានា ឬធ្វើបុណ្យទាននៅតាមវត្តអារាមជាដើម ៕


