សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា និងនិយ័តករមូលបត្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹងនិងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យមូលបត្រនៅកម្ពុជា ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះបានធ្វើឡើងនៅឯសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ រវាង លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងលោក ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដោយមានការចូលរួមពី ថ្នាក់គ្រប់គ្រងរបស់ធនាគារអេស៊ីលីដា បណ្ឌិត អ៊ិន…
