ការរុករក៖ សេដ្ឋកិច្ច​តំបន់

រដ្ឋាភិបាល​វៀតណាម​មានបំណង​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​មួយ គឺ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) សម្រាប់​ប្រជាជន​ម្នាក់ គឺ ៧៥០០​ដុល្លារ នៅ​ឆ្នាំ២០៣០ ។ យោងតាមធនាគារពិភពលោក GDP ក្នុងមនុស្សម្នាក់ គឺជាសូចនាករប្រយោលមួយនៃការវាស់វែងប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់។ ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​វៀតណាម​បាន​ឲ្យដឹងថា ក្នុង​ឆ្នាំ​២០២៣ ផលិតផល​ក្នុង​ស្រុក​សរុប ឬ GDP ក្នុង​មនុស្ស​ម្នាក់ គឺ​ប្រហែល ៤២៨០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ…

ក្រសួងផែនការ​និងវិនិយោគ​របស់វៀតណាម​ កំពុងបង្ហើយសេចក្ដីព្រាងផែនការ​​ដើម្បីត្រៀមកញ្ចប់មូលនិធិ សម្រាប់ចំណាយលើការងារ​ទាក់ទាញការវិនិយោគពីបរទេស និង​ពង្រឹង​សមត្ថភាពប្រកួតប្រជែង​របស់ខ្លួន ។ នេះបើយោងតាម​ការ​ចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែលបានឃើញឯកសារ​របស់រដ្ឋាភិបាលនោះ ។ សេចក្ដីព្រាងផែនការនោះនឹង​ត្រូវដាក់ជូនទៅរដ្ឋាភិបាលមជ្ឈិមដើម្បី​ពិនិត្យ​និង​អនុម័ត​​នា​សប្ដាហ៍នេះហើយ ។ ប្រទេស​វៀតណាម​​បានក្លាយជា​​មូលដ្ឋាន​កម្ម​ន្តសាល​​ដ៏សំខាន់សម្រាប់​បណ្ដា​ក្រុមហ៊ុន​លំដាប់​ពិភពលោក នានា ដូចជា Samsung, Foxconn និង Intel ជាដើម ។ វៀតណាមពឹងផ្អែកយ៉ាងខ្លាំងលើការ​វិនិយោគពីបរទេសដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន…