រដ្ឋាភិបាលវៀតណាមមានបំណងសម្រេចឲ្យបាននូវគោលដៅមួយ គឺផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់ប្រជាជនម្នាក់ គឺ ៧៥០០ដុល្លារ នៅឆ្នាំ២០៣០ ។ យោងតាមធនាគារពិភពលោក GDP ក្នុងមនុស្សម្នាក់ គឺជាសូចនាករប្រយោលមួយនៃការវាស់វែងប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់។ ការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ផលិតផលក្នុងស្រុកសរុប ឬ GDP ក្នុងមនុស្សម្នាក់ គឺប្រហែល ៤២៨០ដុល្លារក្នុងមួយឆ្នាំ…
ការរុករក៖ វៀតណាម
ក្រុងហាណូយមានបំណងចង់ធ្វើឲ្យវិស័យវារីវប្បកម្មក្លាយជាចលករសេដ្ឋកិច្ចទ្រង់ទ្រាយធំដ៏សំខាន់ តាមរយៈការផលិតឲ្យបាននូវផលិតផលកសិកម្មដែលមានគុណភាពខ្ពស់ មានម៉ាកយីហោជឿទុកចិត្តបាន ហើយនិងសមត្ថភាពក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុងផង និងសម្រាប់ការនាំចេញផង ។ ក្រុងហាណូយរបស់វៀតណាមមានសក្ដានុពលខ្លាំងសម្រាប់វិស័យវារីវប្បកម្ម ។ ទំហំផ្ទៃទឹកសរុបមានរហូតដល់ទៅ ៣០.៨០០ហិកតា ដោយក្នុងនោះ ២៤.២០០ ហិកតា ត្រូវបានប្រើប្រាស់សម្រាប់ការចិញ្ចឹមត្រី ។ នៅពេលបច្ចុប្បន្ន ក្រុងហាណូយ បានបង្កើតតំបន់វារីវប្បកម្មជាច្រើនកន្លែងនៅតាមបណ្ដាស្រុកនានា ដែលមានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់សម្រាប់ការចិញ្ចឹម ដើម្បីអាចផលិតបាននូវទំនិញ…
