
ការធ្វើកសិកម្មវិលជុំ ជាមួយនឹងគំរូដីមួយហិកតា របស់លោក ណុប នុន នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដោយលោកបានអភិវឌ្ឍជាផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាព មានស្រះចិញ្ចឹមត្រីអមដោយដើមចេកនៅជុំវិញ ទីធ្លាចិញ្ចឹមសត្វ ទីធ្លាសម្រាប់រៀបចំជីកំប៉ុស្ត ជាដើម ។
លោក មានប្រសាសន៍ថា៖ “តាមពិតទៅ សម្រាប់ដីមួយហិកតា ដែលយើងនៅនេះហៅថា ១ ម៉ឺនម៉ែត្រការ៉េ ឬ ៦ រ៉ៃ អី គឺខ្ញុំបានបែងចែកជា ៦ សំខាន់ៗនៅក្នុងនោះ ។ ទីមួយយើងផ្ដោតលើផ្ទះសំណាញ់ ។ ផ្ទះសំណាញ់ បើយើងនិយាយនៅទីនេះ យើងសាងសង់បាន ២០ ខ្នង ហើយយើងមានរោងប្រមូលផល ហើយយើងមានស្រះចិញ្ចឹមត្រី យើងមានកន្លែងចិញ្ចឹមមាន់ទា យើងមានផ្ទះបុគ្គលិកស្នាក់នៅតូចៗនៅតាមម្លប់ដើមចេក ហើយមានកន្លែងរោងធ្វើជីកំប៉ុស្តិ៍ និងចំហុយយកទឹកប្រេងអង្កាម។”
សូមទស្សនាវីដេអូ សម្រាប់សេចក្ដីលម្អិត។


