
អេស៊ីលីដា ជាធនាគារតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលជាប់ក្នុងបញ្ជីធនាគារកំពូលទាំង ១០០០ របស់ពិភពលោក សម្រាប់ឆ្នាំ២០២៤ ដែលចេញផ្សាយដោយទស្សនាវដ្តី The Banker ។

The Banker ធ្វើការវាស់វែងធនាគារនៅទូទាំងពិភពលោកដើម្បីដាក់បញ្ចូលក្នុងបញ្ជីប្រចាំឆ្នាំនេះ ដោយផ្ដោតលើចំណុចសំខាន់ៗ ដូចជា ទ្រព្យសកម្ម ប្រាក់ចំណេញ បុគ្គលិក និងភាពខ្លាំងនៃដើមទុន ជាដើម ។
ធនាគារ អេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធ ចំនួន៤ គឺ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ក្រុមហ៊ុនមូលបត្រ អេស៊ីលីដា, ធនាគារ អេស៊ីលីដា ឡាវ, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។
គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤នេះ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុបចំនួនជាង ១០,០៨ប៊ីលានដុល្លារអាមេរិក, ប្រាក់បញ្ញើសន្សំសរុបចំនួន ៧,៥៤ ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង ៤,៦១លាននាក់ ។
ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា មានដៃគូអាជីវកម្ម សរុបច្រើងជាង ៤៧១.៦០០ ដៃគូ និងមានអ្នកប្រើប្រាស់អេស៊ីលីដាម៉ូបាល សរុបចំនួន ៤,០៣លាននាក់ ៕

