
លោក ផុន ភាន់ អ្នកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្លាយជាបុរសល្បីល្បាញម្នាក់នៅតាមបណ្ដាញសង្គម ដោយមានសារព័ត៌មានជាច្រើនផ្សាយពីការច្នៃប្រឌិតដ៏អស្ចារ្យរបស់លោក ។
លោកច្នៃត្រឡោកដូងដែលគេបោះចោល ទៅជារបស់អនុស្សាវរីយ៍រាប់សិបមុខ លក់ចែកចាយទៅគ្រប់ខេត្តក្រុងទូទាំងប្រទេស រកចំណូលបានច្រើនគួរសម ។
បើតាមលោក ផុន ភាន់ របស់របរដែលលោកកែច្នៃ គឺមិនតិចជាង ២០០០មុខទេ ដោយច្នៃចេញពីត្រឡោកដូង ផ្លែដូង ឫស្សី ឬឈើ ៕

