ការរុករក៖ សិប្បកម្ម

ដោយសារតែជីវភាពមិនសូវល្អប្រសើរ អ្នកស្រី ធីម គន្ធា ជាមួយនឹងស្វាមី បានសម្រេចចិត្តចាកឆ្ងាយពីមាតុភូមិ ដោយរំពឹងថានឹងអាចជួយសម្រួលជីវភាពគ្រួសារបានមួយផ្នែក ដោយចំណាកស្រុកទៅធ្វើការងារនៅឯរោងចក្រកែច្នៃសាច់មួយកន្លែងនៅក្នុងប្រទេសថៃ ។ ថ្វីបើជាអ្នកធ្វើការចំណាកស្រុកក៏ពិតមែន ប៉ុន្តែ អ្នកស្រី គន្ធា តែងតែសន្សំចិត្តនិងលួចរៀនសូត្រពីកន្លែងធ្វើការជានិច្ច ហើយមានមហិច្ឆតាថា ថ្ងៃណាមួយ នឹងត្រឡប់មកកម្ពុជាវិញ ហើយបើកសិប្បកម្មកែច្នៃសាច់ក្នុងស្រុកខ្លួនឯងឱ្យបាន ។ ថែ្លងទាំងទឹកមុខរំភើប…

លោក ផុន ភាន់ អ្នកស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្លាយជា​បុរសល្បីល្បាញម្នាក់​នៅតាមបណ្ដាញសង្គម ដោយ​មានសារព័ត៌មាន​ជាច្រើន​ផ្សាយពីការច្នៃប្រឌិត​ដ៏អស្ចារ្យរបស់លោក ។ លោកច្នៃត្រឡោកដូង​ដែល​គេបោះចោល ទៅជា​របស់​អនុស្សាវរីយ៍រាប់សិបមុខ លក់ចែកចាយទៅគ្រប់ខេត្តក្រុងទូទាំងប្រទេស រកចំណូលបានច្រើនគួរសម ។ បើ​តាម​លោក ផុន ភាន់ របស់របរ​ដែល​លោក​កែច្នៃ គឺមិនតិចជាង ២០០០មុខទេ ដោយច្នៃចេញពីត្រឡោកដូង…