បំណុលគ្រួសារដែលកើនឡើងខ្ពស់ ក្នុងនោះរួមទាំងកម្ចីដែលខូចនៅក្នុងវិស័យលំនៅឋាន យានយន្ត បណ្ណឥណទាន និងកម្ចីសម្រាប់និស្សិត បានជំរុញឱ្យរដ្ឋាភិបាលដាក់ចេញវិធានការបន្ទាន់ដើម្បីដោះស្រាយបញ្ហានេះ ។ បើតាមការផ្សាយរបស់ VNA ខុទ្ទកាល័យសេដ្ឋកិច្ចថៃបានណែនាំឱ្យក្រសួងហិរញ្ញវត្ថុ និងធនាគារថៃពន្លឿនការដោះស្រាយបញ្ហាបំណុលគ្រួសារ ក្នុងនោះរួមទាំងបំណុលដែលខូចផងដែរ ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុថៃបាននិយាយថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានដាក់ចេញការណែនាំដល់ទីភ្នាក់ងារពាក់ព័ន្ធ ឱ្យពន្លឿនការដោះស្រាយបញ្ហាធ្លាក់ចុះសេដ្ឋកិច្ចដោយសារតែគេនៅមិនទាន់មើលឃើញពីសញ្ញាណាមួយបង្ហាញថាសេដ្ឋកិច្ចងើបឡើងវិញឡើយ…
