ការរុករក៖ បង្កាត់កូនបង្កង

កសិដ្ឋានផលិតកូនបង្កងឬហៅបង្កងដៃវែងមួយកន្លែងដំបូងគេ ដោយយកពូជពីប្រទេសអ៊ីស្រាអែលនិងអ្នកជំនាញពីបង់ក្លាដេស មានទីតាំងនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមួយខែៗ​ចែកចាយ​កូន​បង្កង​មិន​ក្រោម ១០ម៉ឺន​កូនឡើយ ទៅតាមបណ្តា​ខេត្ត​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក អុយ ជូ គឺជា​អ្នកផលិតកូនបង្កងក្នុងកសិដ្ឋានពិភពបង្កងបានឲ្យ​ដឹងថា កសិដ្ឋានបង្កើតឡើងមិនដល់មួយឆ្នាំទេ ប៉ុន្តែអ្នកដែលទិញកូនបង្កងយកទៅចិញ្ចឹមតាមខេត្តមានស្ទើរតែរាល់ថ្ងៃ ពោលគឺមានច្រើនមានតិចរហូត ប៉ុន្តែមួយខែយ៉ាងហោចណាស់ក៏១០ម៉ឺនកូនដែរ ជួនកាលផលិតមិនចង់ទាន់សម្រាប់ការផ្គត់ផ្គង់​ផង ខណៈដែលកាលពីមុនការចិញ្ចឹមបង្កងនៅកម្ពុជានៅមានកម្រិត ។ អ្នកផលិតកូនបង្កង​រូបនេះបានរៀបរាប់ថា…