ការរុករក៖ ដាំស្មៅ

ប្រជាជន​នៅក្នុង​ភូមិ​ស្វាយ​អាត់ ឃុំ​ព្រែក​តាមាក់ ខេត្ត​កណ្តាល លែង​ធ្វើស្រែ ប៉ុន្តែ នាំ​គ្នា​ចាប់យក​មុខរបរ​ដាំស្មៅ​វិញ ដែលការដាំស្មៅនេះ​បាន​ក្លាយ​ជាមុខ​របរ​របស់​ប្រជាជន​នៅ​ក្នុង​ភូមិ​នេះជិត ២០​ឆ្នាំ​មក​ហើយ ខណៈតម្លៃ​ស្មៅ​លក់​ចេញ​ទៅ​ឲ្យ​ឈ្មួញ​ហាក់​បី​ប្រសើរ​ជាង​ធ្វើ​ស្រូវ ។ អ្នកស្រី គីម សុផេន គឺជាកសិករម្នាក់ដែលបានចាប់យកមុខរបរដាំស្មៅនេះអស់រយៈពេល៦ឆ្នាំមកហើយ អ្នកស្រី​បាន​រៀបរាប់​ថា «និយាយទៅ ស្មៅហ្នឹង​តម្លៃ​វាពី ១​ដុល្លារ​ឡើង តម្លៃវាថេរ​អ៊ីចឹង​រហូត គ្រាន់តែពេលខ្លះ​ចុះ​តិច​តួច…