បើនិយាយទៅដល់ខេត្តកំពង់ស្ពឺ ផលិតផលតំណាងខេត្តមួយនេះគឺដើមត្នោតឬស្ករត្នោតនេះឯង ដោយសារតែខេត្តមួយនេះសម្បួរទៅដោយដើមត្នោតដុះស្ទើរតែគ្រប់ទីកន្លែង ដែលប្រជាជននៅតាមភូមិស្រុកអាចអាស្រ័យផលលើរុក្ខជាតិនេះ តាំងពីគល់រហូតដល់ស្លឹក សុទ្ធសឹងតែមានប្រយោជន៍ទាំងអស់ ។ លោក ប៊ុន វុធឌីកា បច្ចុប្បន្ន គឺជាម្ចាស់ហាងនំបុ័ងត្នោតឈ្មោះថា Chrizt Ben បានរៀបរាប់ថា «សម្រាប់ហាងនំបុ័ង Chrizt Ben ដែលបង្កើតឡើងនេះ យើងចាត់ទុកថាជាកាកើតឡើងដោយមានការគិតទុកជាមុន…
