ម្ចាស់ចម្ការទុរេន និងអ្នកជំនាញជាតិនិងអន្តរជាតិ ប្រមាណ ១០០នាក់ បានចូលរួមសិក្ខាសាលាបច្ចេកទេសផលិតកម្មទុរេនខុសរដូវនៅប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ។ សិក្ខាសាលាស្ដីពីផលិតកម្មទុរេនខុសរដូវនេះ រៀបចំឡើងដោយក្រុមហ៊ុន អាហ្គ្រោហ្វាម៉ាស៊ី ឬហៅ សេះបង្កង់ និងក្រុមហ៊ុនអូលមិច វៀតណាម ដែលជាផ្នែកមួយនៃក្រុមហ៊ុន អូលមិច គ្រុប…
ការរុករក៖ កសិកម្ម
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជួបពិសាអាហារពេលព្រឹកជាមួយអ្នកឧកញ៉ា ម៉ុង ឫទ្ធី ពិភាក្សាអំពីការផលិតជីសរីរាង្គ (ជីកសិកម្មធម្មជាតិ) នៅក្នុងស្រុក លក់ចែកជូនដល់កសិករ ក្នុងតម្លៃទាបជាងជីនាំចូលពីបរទេស ។ នេះបើយោងតាមសំណេររបស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក…
កសិដ្ឋានផលិតកូនបង្កងឬហៅបង្កងដៃវែងមួយកន្លែងដំបូងគេ ដោយយកពូជពីប្រទេសអ៊ីស្រាអែលនិងអ្នកជំនាញពីបង់ក្លាដេស មានទីតាំងនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមួយខែៗចែកចាយកូនបង្កងមិនក្រោម ១០ម៉ឺនកូនឡើយ ទៅតាមបណ្តាខេត្តផ្សេងៗនៅក្នុងប្រទេសកម្ពុជា ។ លោក អុយ ជូ គឺជាអ្នកផលិតកូនបង្កងក្នុងកសិដ្ឋានពិភពបង្កងបានឲ្យដឹងថា កសិដ្ឋានបង្កើតឡើងមិនដល់មួយឆ្នាំទេ ប៉ុន្តែអ្នកដែលទិញកូនបង្កងយកទៅចិញ្ចឹមតាមខេត្តមានស្ទើរតែរាល់ថ្ងៃ ពោលគឺមានច្រើនមានតិចរហូត ប៉ុន្តែមួយខែយ៉ាងហោចណាស់ក៏១០ម៉ឺនកូនដែរ ជួនកាលផលិតមិនចង់ទាន់សម្រាប់ការផ្គត់ផ្គង់ផង ខណៈដែលកាលពីមុនការចិញ្ចឹមបង្កងនៅកម្ពុជានៅមានកម្រិត ។ អ្នកផលិតកូនបង្កងរូបនេះបានរៀបរាប់ថា…
ប្រជាជននៅក្នុងភូមិស្វាយអាត់ ឃុំព្រែកតាមាក់ ខេត្តកណ្តាល លែងធ្វើស្រែ ប៉ុន្តែ នាំគ្នាចាប់យកមុខរបរដាំស្មៅវិញ ដែលការដាំស្មៅនេះបានក្លាយជាមុខរបររបស់ប្រជាជននៅក្នុងភូមិនេះជិត ២០ឆ្នាំមកហើយ ខណៈតម្លៃស្មៅលក់ចេញទៅឲ្យឈ្មួញហាក់បីប្រសើរជាងធ្វើស្រូវ ។ អ្នកស្រី គីម សុផេន គឺជាកសិករម្នាក់ដែលបានចាប់យកមុខរបរដាំស្មៅនេះអស់រយៈពេល៦ឆ្នាំមកហើយ អ្នកស្រីបានរៀបរាប់ថា «និយាយទៅ ស្មៅហ្នឹងតម្លៃវាពី ១ដុល្លារឡើង តម្លៃវាថេរអ៊ីចឹងរហូត គ្រាន់តែពេលខ្លះចុះតិចតួច…
ផលិតផលកសិកម្មរបស់ប្រទេសវៀតណាម នាំចេញកាន់តែច្រើនឡើងទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងនោះក្នុងរយៈពេល ៦ ខែ នៃឆ្នាំ ២០២៤ នេះ ការនាំចេញផលិតផលកសិកម្ម មានទំហំទឹកប្រាក់ ១៦៤ លានដុល្លារ ដែលបានកើនឡើង ៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ កំណើនការនាំកសិផលពីប្រទេសវៀតណាមទៅកាន់ប្រទេសកូរ៉េខាងត្បូងនេះក៏ដោយសារតែតម្រូវការពីអ្នកប្រើប្រាស់បានកើនឡើងផងដែរ ។ លោក ជឿង…
មាន់ស្កួយគឺជាពូជមាន់នៅក្នុងស្រុក ភាគច្រើនមានការនិយមចិញ្ចឹមនៅក្នុងទឹកដីខេត្តតាកែវ កំពត ព្រៃវែង ជាដើម ដែលកសិករឆ្លៀតពេលទំនេរចិញ្ចឹមជាលក្ខណៈគ្រួសារ ឬធ្វើអាជីវកម្មផ្សេងៗ ។ វាជាប្រភពចំណូលមួយផ្នែកបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ។ លោក សុខ ខុម គឺជាកសិករម្នាក់ដែលរស់នៅក្នុងភូមិល្អាង ស្រុកដងទង់ ខេត្តកំពត ។ លោកបានចាប់យកមកមុខរបរចិញ្ចឹមមាន់ស្កួយរយៈពេលប្រមាណជាជិត១ឆ្នាំហើយ ដែលបច្ចុប្បន្ន លោកចិញ្ចឹមមាន់សរុបជិត២ពាន់ក្បាលទាំងធំទាំងតូច…
ការចិញ្ចឹមសត្វកន្ធាយយកកូននិងកន្ធាយសាច់ផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុកនាពេលបច្ចុប្បន្ន ហាក់នៅមានតិចតួច ខណៈតម្រូវការអ្នកទទួលទានមានច្រើន ហើយតម្លៃក៏លក់បានថ្លៃគួរសម ដោយសារតែការចិញ្ចឹមក្នុងស្រុកមិនទាន់គ្រប់ ទើបធ្វើឲ្យមានការហូរចូលកន្ធាយពីក្រៅមកផ្គត់ផ្គង់បន្ថែម ។ លោក ចន បូរិន ម្ចាស់កសិដ្ឋានកន្ធាយខ្មែរ បានរៀបរាប់ប្រាប់យ៉ាងដូច្នេះថា «ទីផ្សារបច្ចុប្បន្ន តម្រូវការច្រើន តែយើងផ្គត់ផ្គង់តែរដូវប្រមូលផលដែរទេបង យើងអត់ទាន់មានគ្រប់គ្រាន់សម្រាប់ទីផ្សារទេ ។ សម្រាប់តម្លៃកន្ធាយ សម្រាប់កូន យើងមានទៅតាមទំហំ…
ឥឡូវនេះ នៅសិង្ហបុរី ភោជនីយដ្ឋាននានានិងអ្នកកែច្នៃម្ហូបអាហារអាចលក់ម្ហូបអាហារចម្អិនពីសត្វល្អិត ១៦ប្រភេទ ក្នុងនោះមានទាំងកណ្ដូប ចង្រិត និងដុកឌឿ ផងដែរ ។ នេះបើតាមការផ្សាយរបស់ CNA ។ ទីភ្នាក់ងារចំណីអាហារសិង្ហបុរី (SFA) បាននិយាយថា ភ្លាមៗនិងចាប់ពីពេលនេះទៅ SFA នឹងអនុញ្ញាតដល់ការនាំចូលសត្វល្អិត និងផលិតផលសត្វល្អិតទាំង ១៦…
រាល់ការចាប់ផ្តើមធ្វើអ្វីមួយ ជាពិសេស ការប្រកបមុខរបររកស៊ីគឺតែងតែជួបនូវឧបសគ្គជានិច្ច មិនថាឧបសគ្គនោះតូចឬធំនោះទេ វានឹងកើតមានឡើងដោយស្វ័យប្រវត្តិ ។ តួយ៉ាងប្តីប្រពន្ធមួយគូ ដែលទើបតែរៀបការហើយថ្មីថ្មោង មិនដឹងជាធ្វើការនិងរកស៊ីអ្វី ក៏ចាប់ផ្តើមពិភាក្សាគ្នាចាប់មុខរបរមួយ គឺរបរលក់ត្រីងៀត ដែលសព្វថ្ងៃ ត្រូវបានគេស្គាល់ថាយីហោ ត្រីងៀតមាតុភូមិខ្មែរ ។ លោក ប្រាក់ ស៊ីដា ដែលជាស្វាមី បានរៀបរាប់ប្រាប់ពីសាវតានិងរឿងរ៉ាវនៅពីក្រោយឆាក…
ឥណ្ឌូណេស៊ីដែលជាប្រទេសផលិតនិងនាំចេញទុរេនច្រើនជាងគេបំផុតមួយក្នុងពិភពលោកដែរនោះ មានគម្រោងពង្រីកផលិតកម្មដំណាំទុរេនរបស់ខ្លួនឲ្យកាន់តែខ្លាំងជាងមុន ។ ក្នុងនោះ ឥណ្ឌូណេស៊ី បានដាក់គោលដៅថា នឹងនាំចេញផ្លែទុរេនឲ្យបាន ៨ពាន់លានដុល្លារទៅកាន់ទីផ្សារប្រទេសចិន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express របស់ប្រទេសវៀតណាម ។ រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រនិងវិនិយោគរបស់ឥណ្ឌូណេស៊ី លោក លូហ៊ូត ប៊ីនសា ដែលជាមន្ត្រីសម្របសម្រួលសម្រាប់កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនផងដែរនោះ បានថ្លែងថា…
