ប្រទេសថៃបានដាក់ចេញនូវគោលដៅដ៏មហិច្ឆតាមួយ គឺសម្រេចបានជើងហោះហើរ ១លានជើង នៅទូទាំងប្រទេស នៅឆ្នាំក្រោយនេះ ។ គោលដៅនេះត្រូវបានប្រកាសដោយអនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លោកស្រី ម៉ាណាផន ចារ៉ឺនស្រ៊ី នៅឯពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវរត់ទីបីរបស់ព្រលានយន្តហោះ សុវណ្ណភូមិ កាលពីដើមខែតុលា ។ នេះជាផ្នែកមួយនៃគោលដៅធំរបស់រដ្ឋាភិបាលថៃ ដើម្បីប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលអាកាសចរណ៍របស់តំបន់ និងជំរុញវិស័យទេសចរណ៍និងសេដ្ឋកិច្ចរបស់ប្រទេសសេដ្ឋកិច្ចធំជាងគេបំផុតទីពីរនៅអាស៊ានមួយនេះ ។ បើតាមលោកស្រីអនុរដ្ឋមន្ត្រី ក្នុងឆ្នាំសារពើពន្ធ…
ការរុករក៖ Tourism
“ហាងអ្ហែង! សេវាយឺតម៉េះអ្ហាះ!” “ងាប់ហើយអ្ហា! ម្ហូបហៅកន្លះម៉ោងមិនទាន់បានទៀត ?” ទាំងនេះជាពាក្យពេចន៍រអ៊ូរទាំរបស់ភ្ញៀវខ្លះដែលចូលហូបអាហារតាមហាងនៅក្នុងអំឡុងពេលបុណ្យទានធំៗម្ដងៗ ។ នៅស្រុកយើង មានថ្ងៃបុណ្យឈប់សម្រាកវែងៗពីរដងក្នុងមួយឆ្នាំ គឺ បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជារឿយៗ ថ្ងៃឈប់សម្រាកពីការងារមានពី ៣ថ្ងៃ ទៅ ៥ថ្ងៃ បើថ្ងៃឈប់ជាប់គ្នានឹងថ្ងៃសៅរ៍អាទិត្យផងនោះ ។ មែនទែនទៅ…
អាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា ប្រកាសបន្ថែមជើងហោះហើរថ្មីទៀត ដោយហោះត្រង់ទៅមក ខេត្តសៀមរាប-ប្រទេសសិង្ហុបុរី ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះទៅ ។ នេះបើយោងតាមប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។ ការហោះហើរត្រង់នេះនឹងមានរៀងរាល់ថ្ងៃ ដោយពីខេត្តសៀមរាប ទៅសិង្ហបុរី…
ប្រទេសថៃបានដាក់គោលដៅទាក់ទាញជនជាតិជប៉ុនឲ្យមកលេងប្រទេសផង់ខ្លួន ឲ្យបានយ៉ាងតិច ១លាននាក់ក្នុងឆ្នាំ២០២៤នេះ ។ មន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃ បានឲ្យដឹងថា គេកំពុងតែស្វះស្វែងរកវិធីសាស្ត្រនិងមធ្យោបាយធ្វើដូចម្តេចដើម្បីទាក់ទាញឲ្យជនជាតិជប៉ុនមកលេងប្រទេសថៃ ឲ្យបានកាន់តែច្រើន ។ ទន្ទឹមនឹងនេះ ប្រទេសថៃក៏មានគម្រោងពិភាក្សាដើម្បីពង្រឹងកិច្ចសហការផ្នែកទេសចរណ៍ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធក្នុងប្រទេសជប៉ុនផងដែរ ។ ប្រទេសជប៉ុនមានប្រជាជនប្រមាណ ១២៤លាននាក់ ហើយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី៤របស់ពិភពលោក ។ មន្ត្រីរបស់ប្រទេសថៃបានចាត់ទុកថា ភ្ញៀវទេសចរជប៉ុនគឺជាភ្ញៀវទេសចរមានគុណភាព ។ កាលពីឆ្នាំមុន…
ឆ្នាំ២០២៤នេះ ថៃគ្រោងនឹងចាយថវិកា ៧,៦លានដុល្លារ ដើម្បីផ្សព្វផ្សាយពីកីឡាប្រដាល់ មួយថៃ ទៅកាន់ពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ។ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្រកាសនៅសប្ដាហ៍នេះថា គណៈរដ្ឋមន្ត្រីរបស់លោកបានអនុម័តយល់ព្រមរួចហើយ ទៅលើសំណើរបស់ក្រសួងទេសចរណ៍និងកីឡា ដើម្បីបែងចែកថវិកាជិត ៧,៦លានដុល្លារ សម្រាប់ការផ្សព្វផ្សាយកីឡាប្រដាល់”មួយថៃ” ។…
