ការរុករក៖ Tourism

ប្រទេសថៃ​បានដាក់ចេញ​នូវ​គោលដៅ​ដ៏មហិច្ឆតាមួយ គឺ​សម្រេចបាន​ជើង​ហោះហើរ​ ១លានជើង នៅទូទាំង​ប្រទេស នៅឆ្នាំក្រោយនេះ ។ គោលដៅនេះ​ត្រូវបានប្រកាស​ដោយ​អនុរដ្ឋមន្ត្រីក្រសួងដឹក​ជញ្ជូន​ថៃ លោកស្រី ម៉ាណាផន ចារ៉ឺនស្រ៊ី នៅឯ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​រត់​ទីបីរបស់​ព្រលានយន្ត​ហោះ សុវណ្ណភូមិ កាលពីដើម​ខែតុលា ។ នេះជា​ផ្នែកមួយនៃគោលដៅ​ធំ​របស់​រដ្ឋាភិបាលថៃ ដើម្បី​ប្រែក្លាយ​ប្រទេស​ថៃ​ទៅជា​មជ្ឈមណ្ឌល​អាកាសចរណ៍​របស់តំបន់ និងជំរុញ​វិស័យ​ទេសចរណ៍​និង​សេដ្ឋកិច្ច​របស់​ប្រទេស​សេដ្ឋកិច្ចធំជាងគេបំផុតទីពីរ​នៅ​អាស៊ានមួយនេះ ។ បើតាមលោកស្រីអនុរដ្ឋមន្ត្រី ក្នុង​ឆ្នាំសារពើ​ពន្ធ…

“ហាងអ្ហែង! សេវាយឺតម៉េះអ្ហាះ!” “ងាប់ហើយអ្ហា! ម្ហូបហៅកន្លះម៉ោងមិនទាន់បានទៀត ?” ទាំងនេះជាពាក្យពេចន៍រអ៊ូរទាំរបស់ភ្ញៀវខ្លះដែលចូលហូបអាហារតាមហាងនៅក្នុងអំឡុងពេលបុណ្យទានធំៗម្ដងៗ ។ នៅស្រុកយើង មានថ្ងៃបុណ្យឈប់សម្រាកវែងៗពីរដងក្នុងមួយឆ្នាំ គឺ បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជារឿយៗ ថ្ងៃឈប់សម្រាកពីការងារមានពី ៣ថ្ងៃ ទៅ ៥ថ្ងៃ បើថ្ងៃឈប់ជាប់គ្នានឹងថ្ងៃសៅរ៍អាទិត្យផងនោះ ។ មែនទែនទៅ…

អាកាសចរណ៍ អ៊ែរ អេស៊ា ខេមបូឌា ប្រកាស​បន្ថែម​ជើង​ហោះហើរថ្មី​ទៀត ដោយ​ហោះត្រង់ទៅមក ខេត្តសៀមរាប-ប្រទេស​សិង្ហុបុរី ចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤​ នេះទៅ ។ នេះ​បើយោងតាម​ប្រកាស​ព័ត៌មានរបស់​ក្រុមហ៊ុន ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។ ការហោះហើរត្រង់​នេះនឹងមានរៀងរាល់ថ្ងៃ ដោយ​ពីខេត្តសៀមរាប ទៅសិង្ហបុរី…

ប្រទេសថៃ​បាន​ដាក់​គោលដៅ​ទាក់ទាញ​ជនជាតិ​ជប៉ុន​ឲ្យ​មកលេង​ប្រទេស​ផង់ខ្លួន ឲ្យបាន​យ៉ាង​តិច ១​លាន​នាក់​ក្នុង​ឆ្នាំ​២០២៤​នេះ ។ មន្ត្រី​ក្រសួង​ទេសចរណ៍​និង​កីឡាថៃ​ បាន​ឲ្យ​ដឹង​ថា គេកំពុងតែ​ស្វះស្វែង​រកវិធីសាស្ត្រ​និង​មធ្យោបាយ​ធ្វើ​ដូចម្តេច​ដើម្បី​ទាក់ទាញ​ឲ្យ​ជនជាតិ​ជប៉ុន​មក​លេង​ប្រទេស​ថៃ ឲ្យ​បាន​កាន់តែ​ច្រើន ។ ទន្ទឹមនឹងនេះ ប្រទេស​ថៃ​ក៏មាន​គម្រោង​ពិភាក្សា​ដើម្បី​ពង្រឹង​កិច្ចសហការ​ផ្នែក​ទេសចរណ៍​ជាមួយនឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ប្រទេស​ជប៉ុន​ផងដែរ ។ ប្រទេសជប៉ុន​មាន​ប្រជាជន​ប្រមាណ ១២៤​លាន​នាក់ ហើយ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំបំផុត​លំដាប់​ទី៤​របស់​ពិភពលោក ។ មន្ត្រី​របស់​ប្រទេស​ថៃ​បាន​ចាត់ទុក​ថា ភ្ញៀវទេសចរ​ជប៉ុន​គឺ​ជា​ភ្ញៀវ​ទេសចរ​មាន​គុណភាព ។ កាលពីឆ្នាំមុន…

ឆ្នាំ២០២៤នេះ ថៃគ្រោងនឹង​ចាយថវិកា ៧,៦លានដុល្លារ ដើម្បី​ផ្សព្វផ្សាយ​ពី​កីឡាប្រដាល់ មួយថៃ ទៅកាន់ពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់​សារព័ត៌មានថៃ ។ នាយករដ្ឋមន្ត្រីថៃ​ លោក សេដ្ឋា ថាវីស៊ីន បាន​ប្រកាស​នៅសប្ដាហ៍​នេះ​ថា គណៈរដ្ឋមន្ត្រីរបស់​លោក​បាន​អនុម័ត​យល់​ព្រមរួច​ហើយ ទៅ​​លើ​សំណើ​របស់​ក្រសួង​ទេសចរណ៍​និង​កីឡា​ ដើម្បី​បែងចែក​ថវិកាជិត ៧,៦លានដុល្លារ សម្រាប់​ការផ្សព្វផ្សាយ​កីឡាប្រដាល់​”មួយថៃ” ។…