រដ្ឋាភិបាលថៃកំពុងមានផែនការផ្ដល់កម្ចីអនុគ្រោះ ឬកម្ចីការប្រាក់ទាបចំនួន ៥៥ពាន់លានបាត (១,៦៦ពាន់លានដុល្លារ) ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ និងជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេស ។ នេះបើយោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ដែលដកស្រង់សម្ដីអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុថៃ ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ។ ផែនការនេះនឹងត្រូវដាក់ជូនទៅគណៈរដ្ឋមន្ត្រីដើម្បីសុំការអនុម័ត ។ លោកអនុរដ្ឋមន្ត្រីបាននិយាយថា វិធានការជំរុញវិស័យអចលនទ្រព្យថ្មីនេះ នឹងផ្ដោតទៅលើទាំងតម្រូវការ និងទាំងការផ្គត់ផ្គង់ ដើម្បីជួយដល់អ្នកទិញផង និងអ្នកអភិវឌ្ឍផង…
